ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
បោះឆ្នោត
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
កម្ពុជា ប្រកាសត្បាញក្រមាវែងជាងគេ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក
13, Jan 2018 ,
1:36 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ ក្រុមការងារ GoGo Cambodia ធ្វើយុទ្ធនាការបំបែកឯតទគ្គកម្ម ក្រមាខ្មែរ ដែលវែងជាងគេលើពិភពលោក ដោយបានសម្ពោធជាផ្លូវការ នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។ យុទ្ធនាការនេះ នឹងក្លាយជាមោទនភាពថ្មីសម្រាប់កម្ពុជា ដែលលើកកម្ពស់កិត្យានុភាពជាតិខ្មែរ នៅលើឆាកអន្តរជាតិ។
យុទ្ធនាការក្រមា៖ «បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» នឹងចាប់ផ្ដើមជាមួយនឹង «ពិធីបើកត្បាញសរសៃដំបូង» នៅថ្ងៃទី ១៤ កុម្ភៈខាងមុខនេះ នាព្រះមេរុ រាជធានីភ្នំពេញ។ ការចាប់ផ្ដើម ការត្បាញក្រមានេះ នឹងបើកជាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយមិនប្រកាន់និន្នាការ។ ក្នុងកម្មវិធីនោះ មានការតាំងពិព័រណ៍បង្ហាញពីរបៀបនៃការត្បាញដោយអ្នកតម្បាញជំនាញនៅទីតាំងនោះផងដែរ។
យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់មោទនភាពជាតិ តាមរយៈស្នាដៃមួយដែលមានការទទួលស្គាល់ជាអន្តរជាតិ និងការបង្កបរិយាកាសចូលរួមចំណែកពីប្រជាពលរដ្ឋ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយ មរតកវប្បធម៌ខ្មែរ។
សូមអញ្ជើញទស្សនារូបភាពខ្លះនៃពិធីសម្ពោធយុទ្ធនាការក្រមា៖ «បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ដូចខាងតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ក្រមា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
មេពន្ធដារ៖ ម្ចាស់ហាងទំនិញលក់រាយ និងស្ថានីយប្រេងឥន្ធនៈ ត្រូវចេញវិក្កយបត្រឱ្យអតិថិជន
3 ថ្ងៃ
សទិសសូរ «សាស្ត្រ»,«សាសន៍»«សាសន» និង «សះ»មានន័យខុសគ្នាដូចម្តេច?
ភ្នំពេញ
2 ថ្ងៃ
ប្រយ័ត្ន! ខួរក្បាលឆាប់ខូចមិនខាន ប្រសិនបើមិនបញ្ឈប់ទម្លាប់ទាំងនេះ
ភ្នំពេញ
2 ថ្ងៃ
ពន្ធដារ រំលឹកពលរដ្ឋ ត្រូវបង់ពន្ធលើអចលនទ្រព្យឱ្យបានមុនថ្ងៃទី១តុលា ដើម្បីចៀងវាងការពិន័យ
2 ថ្ងៃ
កម្ពុជានាំចេញបង្កងកណ្ដូបរស់លើកដំបូងចំនួន ៤៥គីឡូក្រាម ទៅចិន
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម