ពីនេះ ពីនោះ
«​ផ្ទះ​ចេះ​ដើរ​» នៅក្បែរ​ភូមិ​បណ្តែត​ទឹក​នៅ​កំពង់ហ្លួង
13, Jan 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រួសារ​លោក សៀ សុភាព និង អ្នកស្រី ជឹម ជូ​រាប ជាមួយ​កូនប្រុស​ទាំងពីរ​របស់​ពួកគាត់ រស់នៅ​ក្នុងផ្ទះ​ដែលមាន​ទំហំ ១០​ម៉ែត្រការ៉េ នៅ​ជិត​ភូមិ​បណ្តែត​ទឹក​កំពង់ហ្លួង ពេញ​មួយឆ្នាំ​។ ទោះយ៉ាងណា ដោយសារ​ផ្ទះ​របស់​ពួកគាត់​មិនអាច​អណ្តែត​លើ​ផ្ទៃ​ទឹកបាន ក្នុងពេលដែល​ទឹកជំនន់​ចូលមក​ដល់ ពួកគាត់​ត្រូវ​រំកិល​ផ្ទះ​ទៅរក​កន្លែង​ដែលមាន​ទឹក​រាក់​។ រូបភាព​ខាងលើ គឺជា​ពេលវេលា​ដែល​ពួកគាត់​ត្រូវ​រំកិល​ផ្ទះ​ទៅរក​ទី​ដែលមាន​ទឹក​រាក់​ហើយ​។ ពេល​មាន​សំណួរ​សួរថា​៖ តើ​ហេតុអ្វី​បានជា​គាត់​មិន​រំកិល​ផ្ទះ​ទៅ​ទីទួល​ណា​ដែល​ទឹកជំនន់​មិនអាច​ទៅដល់​? ឪពុក​ជា​មេ​គ្រួ​សារបាន​និយាយថា​៖ ខ្ញុំ​ត្រូវ​រស់នៅ​ក្បែរ​ភូមិ​បណ្តែត​ទឹក ព្រោះ​ជា​កម្មករ ភាគច្រើន ការងារ​របស់ខ្ញុំ គឺ​នៅ​ផែ​។ មានផ្ទះ​របៀបនេះ​នៅ​ខេត្តកំពង់ធំ​ជាង ១០០​ខ្នង​។ ជា​រៀងរាល់ឆ្នាំ ពួកគេ​ត្រូវ​រំកិល​ផ្ទះ​ពី ១០-១២​ដង ដេញតាម​កម្រិត​កម្ពស់​ទឹកជំនន់​ទៅមកៗ​។ ដូច្នេះ ពួកគេ​បានដាក់​ឈ្មោះ​ឲ្យ​ផ្ទះ​របៀបនេះ​ថា «​ផ្ទះ​ចេះ​ដើរ​»​។





Sear Sohpeab and Joem Jourap with their sons live in this 10 square meter house all year round near Kampong Luang floating village. However as their house couldn't floating, they must move the house when the flood is coming. On the left, it's time for them to move again. When asked why they don't move their house to where no flooding permanently. The father said 'I have to live near the floating community. As a labor, most of my job will be at the port. There are more than 100 houses like this in Kampong Thom. Each year, they must move between 10-12 time follow the water. Go and back. So they gave name to this kind of house as 'Walking house'.

(​អត្ថបទ និង​រូបភាព​ដោយ Suthep Kritsanavarin / USAID Wonders of the Mekong).



© រក្សាសិទ្ធិដោយ thmeythmey.com