ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការខូចខាត​សុខភាព​បេះដូង​ប្រហែលជា​ចាប់ផ្តើម​តាំងពី​កុមារភាព​ម្ល៉េះ​!
14, Jan 2018 , 11:55 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online ក្មេង​ដែល​កំពុងតែ​ខូចខាត​សុខភាព​បេះដូង​កាន់តែ​ឆាប់​ត្រឹម​អាយុ ១២​ឆ្នាំ អាច​ដោយសារតែ​របប​អាហារ​ពួកគេ​មិន​គ្រប់គ្រាន់​។ ការសិក្សា​របស់​សហរ​ដ្ឋ​អាមេរិក បានរកឃើញ​កម្រិត​ដ៏​ខ្ពស់​មួយ ​នៃ​កត្តា​ប្រឈមមុខ​ជំងឺ​បេះដូង​លើ​កុមារ​។ ការសិក្សា​មិនបាន​បង្ហាញ​នូវ​ឥទ្ធិពល​ដោយផ្ទាល់​ ទៅលើ​កត្តា​ប្រឈមមុខ​នេះ ​ថា​កើត​ឡើងលើ​មនុស្ស​អាយុ​បែបណា​​ឡើយ ប៉ុន្តែ​វា​បាន​បង្កើន​ការព្រួយបារម្ភ​ថា វា​ប្រហែលជា​កើត​ឡើងលើ​សុខភាព​បេះដូង​តាំងពី​កុមារភាព​មក​ម្ល៉េះ។



​ការសិក្សា​បាន​ពិនិត្យ​ទៅលើ​កត្តា​ប្រឈមមុខ​ដែល​ពាក់ព័ន្ធ​ចំនួន​បួន ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជាហេតុ​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​លើ​មនុស្ស​ធំ​។ កត្តា​ទាំងនោះ​មានដូចជា​៖
•    របប​អាហារ​មិន​គ្រប់គ្រាន់​
•    ធាត់​ជ្រុល​
•    កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​
•    សម្ពាធ​ឈាម​ឡើង​ខ្ពស់​

​អ្នកស្រាវជ្រាវ​បានធ្វើការ​សង្កេត​ទៅលើ​ក្មេង​ប្រមាណ ៨៩៦១​នាក់ ហើយ​បាន​រកឃើញថា ក្មេង​អាយុ​ពី ២ ទៅ​១១​ឆ្នាំ​ មិន​ដល់​មួយ​ភាគរយ​ផង​ ដែល​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​។ ប្រហែល​ជាមួយ​ភាគបី​នៃ​ក្មេង​ទាំងអស់​ គឺ​ធាត់ ឬ​ធាត់​ជ្រុល​។ ៨០​ភាគរយ​ នៃ​ក្មេង​ទាំងអស់​គ្រាន់តែ​អាច​ញ៉ាំ​សមាសធាតុ​មួយ​ នៃ​សមាសធាតុ​ទាំង​ប្រាំ​ ដែល​ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ ​នៃ​របប​អាហារ​ផ្តល់​សុខភាព​៖
•    ញ៉ាំ​បន្លែ ​និង​ផ្លែឈើ​បួន​ទៅ​៥​ពេល​ក្នុង​មួយថ្ងៃ
•    ញ៉ាំ​ត្រី​ពីរដង ​ក្នុង​មួយ​សប្តាហ៍​
•    របប​អាហារ​មាន​ជាតិ​ប្រៃ​ទាប​
•    ភេសជ្ជៈមាន​ជាតិ​ផ្អែម​ទាប​
•    ញ៉ាំ​អាហារ​ជា​គ្រាប់​ធញ្ញជាតិ​ជា​ទៀងទាត់​

​ខណៈពេលដែល​ការខូចខាត​របស់​បេះដូង​នៅ​ថ្ងៃក្រោយ​ មិនត្រូវ​បាន​វាយតម្លៃ​ដោយផ្ទាល់​ នៅក្នុង​ការសិក្សា​នេះ​ទេ វា​គ្រាន់តែ​សង្ខេប​ទៅលើ​តម្រូវការ​ ដើម្បី​ជម្រុញ​ដល់​សុខភាព​នៅ​ថ្ងៃក្រោយ​ប៉ុណ្ណោះ​។ ជំងឺ​បេះដូង ​នាពេល​បច្ចុប្បន្ន ​មិនត្រូវ​បាន​លេចធ្លោ ​ខ្លាំង​ជាង​ជំងឺមហារីក​ឡើយ ព្រោះ​ជំងឺមហារីក​ ជាដើម​ហេតុ​នាំ​ឲ្យ​មនុស្ស​ស្លាប់​ច្រើនជាងគេ ​នៅក្នុង​ប្រទេស​អភិ​វ​ឌ្ឈ​ន៍​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com