ពីនេះ ពីនោះ
«​អនុវត្ត​»​និង​«​អនុវត្តន៍​» សម្រាប់​ប្រើ​នៅពេលណា​?
14, Jan 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ខ្លះ​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា តើ​ពេលណា​ប្រើពាក្យ​«​អនុវត្ត​»​និង​ពេលណា​ប្រើពាក្យ​«​អនុវត្តន៍​»​។ ពាក្យ «​អនុវត្ត​»​ជាកិ​រិ​យាស​ព្ទ ដោយ​សំដៅលើ ប្រព្រឹត្ត​តាម​, ធ្វើតាម​, យល់ព្រម​,​យល់ព្រម​តាម​។ ឧទាហរណ៍​៖ ដើម្បីឱ្យ​ក្លាយជា​មនុស្ស​ល្អ ត្រូវតែអនុវត្ត​​សេចក្តី​ល្អ​។ ចំណែក​ពាក្យ «​អនុវត្តន៍​» ជា​នាមសព្ទ សម្រាប់​ប្រើ​ជាមួយនឹង​ពាក្យ «​ការ​, សេចក្តី​, ក្តី​, ដំណើរ​» ដែល​ប្រែ​មក​ថា ការប្រព្រឹត្ត​តាម​, ការធ្វើ​តាម​, បណ្តោយ​តាម​។ ឧទាហរណ៍​៖ អនុវត្តន៍​នូវ​សេចក្តី​ល្អ នាំឱ្យ​មនុស្ស​មាន​សេចក្តីសុខ​៕




Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com