ពីនេះ ពីនោះ
×
កំណាព្យ បទកាកគតិ
ដេកស៊ី ! ដេកស៊ី ! ស៊ីសងវក់វី
ស៊ីឥតសេសសល់ គេសោកឯងស៊ី
មូលមីរ រចល់ វីវក់វល់វ៉ល់
ហេលហលហើមហប់ ។
ដេកស៊ី ! ស៊ីដេក ! តម្រូវតម្រេក
បើកភ្នែកយល់សប្ដ សំណល់សំណាង
កាងកោងកាយកប់ សំណូកសំណព្វ
ឡែឡប់ឡែបឡប។
ត្រាំត្រេកត្រអាល រាគ:រាលដាល
គ្រប់កាលកាក់កប អឹបអង្គមិនឆ្គង
ឱបពងអែបអប ទើសទាស់ឥតតប
សម្របសម្រួល!!!
(ទទួលបានការអនុញ្ញាតឲ្យដកស្រង់ចេញពី ហ្វេសប៊ុក ចាបពូក)។
© រក្សាសិទ្ធិដោយ thmeythmey.com