ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការធ្វើ​តេស្ត​ឈាម​ថ្មី​អាចជួយ​បង្ការ​ការប្រើ​ថ្នាំ​ផ្សះ​ខុស​បាន​
15, Jan 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា ការធ្វើ​តេស្ត​ឈាម​ថ្មី​មួយ​អាចជួយ​គ្រូពេទ្យ​វិភាគ​ដឹងថា ការបង្ក​រោគ​បង្កឡើង​ដោយ​បាក់តេរី​ឬ​វីរុស​ក្នុង​រយៈពេល​តែ​ពីរ​ម៉ោង​។ តេស្ត​នេះ ដែល​ពិនិត្យ​ទៅលើ​ផ្លូវ​ប្រូតេអ៊ីន​ក្នុង​ឈាម អាចជួយ​រកឃើញ​គោលដៅ​សមស្រប​លើ​ការប្រើប្រាស់​ទាំង​ថ្នាំ​ផ្សះ និង​ថ្នាំ​សម្លាប់​វីរុស​។



​ករណី​ភាគច្រើន វា​មិន​ច្បាស់លាស់​សោះ​ថា​តើ​រោគសញ្ញា​របស់​មនុស្ស​ម្នាក់​កំពុងតែ​បង្កឡើង​ដោយ​ការបង្ក​រោគ​ពី​បាក់តេរី​ឬ​វីរុស ហើយ​ការធ្វើ​តេស្ត​បច្ចុប្បន្ន​អាច​ដឹង​លុះត្រា​តែមាន​រយៈពេល​ច្រើន​ថ្ងៃ​ឯណោះ​។ ក្នុងករណី​ជំងឺ​ធ្ងន់ធ្ងរ ថ្នាំ​ផ្សះ​ច្រើនតែ​ត្រូវបាន​គេ​ប្រើ​ឲ្យ​ហើយ​ខណៈពេល​កំពុងតែរ​ង​ចាំ​លទ្ធផល ហើយ​វា​អាច​នាំ​ឲ្យ​មាន​បញ្ហា​ស៊ាំ​ថ្នាំ​ផ្សះ​ថែម​ទៀតផង​។​

​អ្នកស្រាវជ្រាវ​ដែល​មកពី​ប្រទេស​អ៊ីស្រាអែល ហើយ​បាន​ផលិត​នូវ​ការធ្វើ​តេស្ត​នេះ ដោយបាន​អនុវត្ត​លើ​កុមារ និង​មនុស្ស​ធំ​ប្រមាណ ១០០២​នាក់ ដែល​បាន​សម្រាក​ក្នុង​មន្ទីរពេទ្យ​។ តេស្ត​នេះ​ល្អ​ត្រង់​ថា​អាចបែងចែក​ការបង្ក​រោគ​ដោយ​បាក់តេរី និង​វីរុស​បាន ហើយក៏​អាច​យក​អ្នក​ទុកដាក់​នៅ​កន្លែង​មាន ឬ​គ្មាន​ជំងឺឆ្លង​បានដែរ​។

​យ៉ាងណាមិញ វា​ត្រូវការ​មនុស្ស​ច្រើន​ដើម្បី​ប្រើប្រាស់ និង​ធ្វើតេស្ត​ដឹង​អំពី​ប្រសិទ្ធភាព​របស់​វា ហើយ​វា​ក៏​មិនត្រូវ​មានការ​ប្រើប្រាស់​ណា​មួយ​សម្រាប់​មធ្យោបាយ​ព្យាបាល​ជំងឺ​នៅឡើយ​ដែរ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com