ពីនេះ ពីនោះ
អ្វី​ទៅជា «​ការផ្ទេរ​បច្ចេកវិទ្យា​» និង «​ការផ្ទេរ​ហានិភ័យ​»?
15, Jan 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ «​ការផ្ទេរ​បច្ចេកវិទ្យា​» និង «​ការផ្ទេរ​ហានិភ័យ​»  ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​ការផ្ទេរ​បច្ចេកវិទ្យា​» (Technology transfer) ជាការ​ផ្លាស់ប្ដូរ​ចំណេះដឹង​ផ្នែក​រឹង​និង​ទន់ រូបិយវត្ថុ​និង​ទំនិញ ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ ដែលនាំឱ្យ​មានការ​រីក​សាយ​បច្ចេកវិទ្យា​សម្រាប់​បន្ស៊ាំ ឬ​ការកាត់បន្ថយ និង​/​ឬ​ការផ្សព្វផ្សាយ​បច្ចេកវិទ្យា និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​ចំណែកឯ​ពាក្យ «​ការផ្ទេរ​ហានិភ័យ​» (Risk transfer) ជា​ទម្លាប់​នៃ​ការផ្លាស់ប្តូរ​ជា​ផ្លូវការ ឬ​ក្រៅផ្លូវការ នូវ​ផលវិបាក​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​កម្រិត​ណាមួយ​ដែល​កើតចេញពី​ហានិភ័យ​សម្រាប់​ព្រឹត្តិការណ៍​អវិជ្ជមាន​ដោយឡែក​នានា ពី​ភាគី​មួយ​ឱ្យទៅ​ភាគី​មួយ​ផ្សេងទៀត​។

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com