ពីនេះ ពីនោះ
ប្រុសៗ​៖​ទោះ​ខ្លួន​ចាស់ ក៏​នៅ​ស្នេហ៍​ក្មេង​!
15, Jan 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ ព្រហ្មគីតិ​

-​កាព្យ​ខ្លី​ស្តីពី​ប្រុស​    ​បើសិន​ខុស​សូម​ខន្តី​
​រឿង​ហ្នឹង​ខាង​ស្រីៗ​    ​គេ​បាន​ស្តី​មក​ហូរហែ​។​

-​ប្រុសៗ​ចិត្តនឹង​ណាស់​    ​ទោះ​ខ្លួន​ចាស់​ក៏​មិន​ប្រែ​
​ដល់​ណា​ក៏​នៅ​ស្នេហ៍​    ​    ​ក្មេងៗ​ដែរ​បើតាម​ដឹង​។​

-​ខ្នង​កោង​កាន់​ឈើច្រត់​    ​ចិត្ត​មិន​ហត់​នៅតែ​ប្រឹង​
​ប៉ង​ពាល់​ថ្ពាល់​ច្រឡឹង​    ​ទោះបី​ដឹង​ប្រឹង​មិនបាន​។​

-​រៀប​ឫក​ខ្លះ​ដូច​ស្ទាវ​    ​    ​ស្ទុះ​ស្ទាក់​រាវរក​រួម​ប្រាណ​
​អស់ប្រាក់​ដាក់​ផ្ទះ​ឡាន​    ​អស់​ប៉ុន្មាន​ក៏​មិន​ស្តាយ​។​

-​ខាង​ស្រី​វ័យ​ស្មើ​ចៅ​    ​    ​តា​ខ្លះ​ហៅ​មក​កៀក​កាយ​
​ប៉ុន្មាន​ក៏​ហ៊ាន​ចាយ​    ​    ​មិន​ខ្វល់ខ្វាយ​កាយ​ជាប់​កម្ម​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com