កីឡាអន្តរជាតិ
អន្តរជាតិ
Guardiola៖ សំឡេង​រំខាន​ពី​អ្នកគាំទ្រ ជា​មូលហេតុ​នាំ​ឲ្យ​Man City ចាញ់ Liverpool
15, Jan 2018 , 12:19 pm        
រូបភាព
Manchester City បាន​បរាជ័យ​លើកដំបូង ក្នុង​ក្របខណ្ឌ Premier League ក្រោយ​ចាញ់ Liverpool ៤-៣ នា​ការប្រកួត​ថ្ងៃទី​១៤ ខែមករា​។ លោក Pep Guardiola លើកឡើងថា សំឡេង​រំខាន​ពី​អ្នកគាំទ្រ​នៅលើ​ទីលាន Anfield បានធ្វើ​ឲ្យ​កូនក្រុម​ខ្លួន​រង​សម្ភា​ធ​ខ្លាំង ធ្វើ​ឲ្យ​បាត់បង់​ភាពម្ចាស់ការ ដែលជា​មូលហេតុ​នាំ​ឲ្យ​ទទួល​បរាជ័យ​ដូច្នេះ​។​



Pep Guardiola អ្នកចាត់ការ​ទូទៅ ក្រុម​រហស្សនាម​មេឃ​ខៀវ បាន​និយាយថា ការបាត់បង់​ការគ្រប់គ្រង​ក្នុង​បរិយាកាស​តានតឹង រយៈពេល​៨​នាទី នៅ​កីឡដ្ឋាន Anfield បានធ្វើ​ឲ្យ​កូនក្រុម​លោក មិនអាច​រក្សា​ការប្រកួត មិនដែល​ចាញ់​សោះ បាន​ក្រោម​ថ្វី​ជើង​កូនក្រុម របស់លោក Jurgen Klopp​។​



​នេះ​ជា​បរាជ័យ​លើកដំបូង ក្នុង​រដូវ​កាល​២០១៧-២០១៨ នៃ​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស សម្រាប់​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester មួយ​នេះ និង​ជា​មេរៀន​ដ៏​ល្អ​មួយ សម្រាប់​កូនក្រុម​លោក នា​ការប្រកួត​លើក​ក្រោយៗ​ដែរ​។​



​ក្រោម​ការដឹកនាំ​របស់​អតីត​អ្នកចាត់ការ Bayern Munich និង​Barcelona ក្នុង​រដូវ​កាល​នេះ Manchester City អាច​រកបាន​ដល់​ទៅ ៦២​ពិន្ទុ ក្នុងចំណោម​២៣​ប្រកួត​ចុងក្រោយ ដោយ​ឈ្នះ ២១​លើក ស្មើ​១ និង​ចាញ់​១ ឈរ​នៅ​កំពូល​តារាង Premier League និង​នាំមុខ​ក្រុម​លេខ​២ ១៥​ពិន្ទុ​៕


Tag:
 បាល់ទាត់​
  Manchester City
  Liverpool
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com