ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កាំរស្មីយូវីពន្លឺព្រះអាទិត្យអាចបំផ្លាញស្បែកបានទោះបីជាក្រោយមេឃងងឹតក៏ដោយ
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian បានឲ្យដឹងថា ការដែលមេឃចុះងងឹតភ្លាមៗមិនមែនមានន័យថា វាអាចបញ្ឈប់ការបំផ្លាញរបស់ពន្លឺព្រះអាទិត្យនោះទេ ព្រោះថាកាំរស្មីយូវីរបស់ពន្លឺព្រះអាទិត្យនៅតែអាចបន្តបំផ្លាញកោសិកាស្បែកច្រើនម៉ោងទៀតក្រោយពីប៉ះពាល់វារួច។
កាំរស្មីយូវី ត្រូវបានគេស្គាល់ថាជាមូលហេតុនាំឲ្យមានការបំផ្លាញដល់ DNA របស់កោសិកាស្បែក ដែលរឿងនេះអាចបង្កើនការប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកស្បែកធ្ងន់ធ្ងរមួយឈ្មោះថា Melanoma។ ការសិក្សានេះមានគោលដៅចង់ពិនិត្យទៅលើយន្តការជីវសាស្ត្រថាមានការចូលរួមលើដំណើរការណ៍ខាងលើឬអត់។ អ្នកស្រាវជ្រាវបានប្រើប្រាស់កោសិកាបំពាក់ពណ៌ឲ្យស្បែកដែលយកចេញពីសត្វកណ្តុរ (Melanocytes) ហើយបានរកឃើញថា វាគឺជាសារធាតុបំពាក់ពណ៌មួយដែលដើរតួនាទីលើដំណើរការបំផ្លាញ។ ការប៉ះពាល់នឹងកាំរស្មីយូវីធ្វើឲ្យសារធាតុបំពាក់ពណ៌របស់ស្បែកផលិតមូលេគុលតូចជាច្រើន ឬហៅថា Cyclobutane Pyrimidine Dimers (CPDs) ដែលវាអាចបង្កើតជាចំណងមិនធម្មតាមួយរវាង Building Blocks ក្នុង DNA។ CPDs ទាំងនេះត្រូវបានបង្កើតឡើងក្នុងពេលដែលប៉ះពាល់ជាមួយកាំរស្មីយូវី ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ការបង្កើតរបស់វា ក៏នៅតែបន្តរហូតដល់បីម៉ោងឡើងទៅដែឬក្រោយពីឈប់ប៉ះពាល់នឹងកាំរស្មីយូវីទៀត ឬពេលមេឃងងឹត។ ក្រោយមក យន្តការជួសជុល DNA នឹងចូលខ្លួនម្តង។
តេស្តខ្លះដែលកំពុងតែប្រើលើកោសិកាបំពាក់ពណ៌របស់មនុស្សក៏ត្រូវបានគេធ្វើដែរ។ គេបាននិយាយថា រឿងនេះបានបង្កើតនូវលទ្ធផលមួយស្រដៀងគ្នា ដែលវាមានការបន្តកើតជា CPDsទៀតក្រោយពីមេឃងងឹតរួច ប៉ុន្តែឥទ្ធិពលរបស់វាមានការប្រែប្រួលច្រើនណាស់។ វានៅតែមិនទាន់ច្បាស់ថា តើស្ថានភាពចំពោះមនុស្សមានការសម្គាល់ដឹងទាំងស្រុងឬអត់។ សរុបមក ការរកឃើញនេះបានគាំទ្រទៅលើការប្រឈមមុខនៃការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com