ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ដំឡូង​ផ្អែម​រួច អ្នកនឹង​អាច​ទទួលបាន​ប្រយោជន៍​ដែល​មិនដែល​មាន​
16, Jan 2018 , 10:28 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ពេលដែល​អ្នក​ពិសារ​ដំឡូង​ផ្អែម​រួច វា​នឹង​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅពេលដែល​អ្នក​ពិសារ​ដំឡូង​ផ្អែម​រួច វា​នឹង​ជួយ​ការពារ​បេះដូង និង​សរសៃឈាម​របស់​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ​។ ដូចនេះ អ្នកនឹង​មិន​ងាយ​ប្រ​ឈ​មុខ​នឹង​ជំងឺ​បេះដូង និង​សរសៃឈាម​ឡើយ​។​

2.    នៅពេលដែល​អ្នក​បរិភោគ​ដំឡូង​ផ្អែម​ច្រើន នឹងធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោមផ្អែម​ឡើយ ព្រោះ​វា​អាចជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​រាងកាយ​របស់​អ្នក​បាន​យ៉ាង​ល្អ​។​

3.    នៅក្នុង​ដំឡូង​ផ្អែម​មាន​ផ្ទុក​វីតាមីន​សេ ដែល​អាចជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ស្បែក​អ្នក​រឹងមាំ​។ ដូចនេះ ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​រួច ស្បែក​នឹងមិន​ងាយ​ប្រតិកម្ម​ឡើយ​។ ដូចនេះ អ្នក​អាច​បរិភោគ​ចំនួន​១​ទៅ​២​ដង​ក្នុង​មួយអាទិត្យ ទើប​អ្នក​អាច​ទទួលបាន​អត្ថប្រយោជន៍​ទាំងឡាយ​ខាងលើ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com