ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំដំឡូងផ្អែមរួច អ្នកនឹងអាចទទួលបានប្រយោជន៍ដែលមិនដែលមាន
× ក្រោយពេលដែលអ្នកពិសារដំឡូងផ្អែមរួច វានឹងអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់អ្នក។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកពិសារដំឡូងផ្អែមរួច វានឹងជួយការពារបេះដូង និងសរសៃឈាមរបស់អ្នកឲ្យមានសុខភាពល្អ។ ដូចនេះ អ្នកនឹងមិនងាយប្រឈមុខនឹងជំងឺបេះដូង និងសរសៃឈាមឡើយ។
2. នៅពេលដែលអ្នកបរិភោគដំឡូងផ្អែមច្រើន នឹងធ្វើឲ្យអ្នកមិនងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមឡើយ ព្រោះវាអាចជួយបញ្ចុះជាតិស្ករក្នុងរាងកាយរបស់អ្នកបានយ៉ាងល្អ។
3. នៅក្នុងដំឡូងផ្អែមមានផ្ទុកវីតាមីនសេ ដែលអាចជួយធ្វើឲ្យប្រព័ន្ធការពារស្បែកអ្នករឹងមាំ។ ដូចនេះ ក្រោយពេលដែលអ្នកញ៉ាំរួច ស្បែកនឹងមិនងាយប្រតិកម្មឡើយ។ ដូចនេះ អ្នកអាចបរិភោគចំនួន១ទៅ២ដងក្នុងមួយអាទិត្យ ទើបអ្នកអាចទទួលបានអត្ថប្រយោជន៍ទាំងឡាយខាងលើ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com