ពីនេះ ពីនោះ
ប្រយ័ត្នច្រឡំ ជើង «ត» ទៅ ជើង «ដ»!
× លក្ខណៈពិសេសរបស់ភាសាខ្មែរគឺ ជើង «ត» ដូចគ្នានឹង ជើង «ដ» តែពាក្យដែលប្រើដោយ ជើង «ត»មានន័យខុសគ្នានឹងពាក្យដែលប្រើជើង «ដ» សូម្បីតែបញ្ចេញសំឡេងក៏ផ្សេងគ្នាដែរ។
ផ្អែកតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែលប្រើជើង «ត» មានដូចជា៖ កន្តើយ( ព្រងើយ), មន្ត្រី(អ្នកមានគំនិត,អ្នករាជការដែលមានស័ក្តិយស),កិត្តិយស(កេរិ៍្តឈ្មោះដ៏រុងរឿង), កិត្តិនាម(នាមល្បីល្បាយ), មិត្ត( អ្នកដែលរាប់អាន), លក្ខន្តិក(សេចក្តីកំណត់), ខន្តី(សេចក្តីអត់ឱន), ប្រតិបត្តិ(ការប្រព្រឹត្ត), បញ្ញត្តិ(សេចក្តីហាមប្រាម), ភស្តុតាង(ជាគ្រឿងសម្គាល់ ដើម្បីសំអាង), ផ្តិតផ្តូង(ចំតិតចំតូង), ផ្តិល(អ្វីមួយសម្រាប់ដងទឹក), ផ្តឹកៗ(ដែលមានដង្ហើមតិចៗ ជិតស្លាប់), កន្ត្រោង(លោតចាប់)កន្ត្រៃ(ប្រដាប់សម្រាប់កាត់)។ល។
ពាក្យដែលប្រើជើង «ដ» មានដូចជា៖ ក្ដាន់(ឈ្មោះម្រឹគដែលមានស្នែងម្ខាងៗ បែកខ្នែងជា៣ ដូចជាប្រីស), ក្ដាប់(បិទឱ្យជាប់), ក្ដាម(សត្វមានជើង១០ ភ្នែកលៀន),ក្ដារខៀន(ប្រដាប់សរសេរ), ក្ដាំង(ក្រៀមស្វិតរឹងជាប់គ្នា), ក្ដី(ដំណើរ, ហេតុ),ក្ដៅ(ដែលមានកម្តៅ), ក្ដិច(បិចដោយក្រចកដៃ), ក្ដឹប(ផ្លៃឈើតូចខ្លី), ក្ដុងក្ដាំង(សូរខ្លាំងផ្ទួនៗ ហើយឮសូរម្តងៗពីរសម្លេង), ក្ដុល(ទាល់, រួញ,គិតមិនចេញ), ក្ដឿង(ត្បាល់សម្រាប់ជាន់អង្គរ), ក្ដួល(អួលខ្យល់ដោយសេចក្តីតូចចិត្ត), ក្ដែងៗ(ដែលឮខ្លាំង), ភក្ដី(ចំណែក, សេចក្តីស្រឡាញ់ស្មោះ), សម្តែង( ធ្វើ ឬ បញ្ចេញឱ្យឃើញ),សម្តី(ពាក្យដែលស្តី ,និយាយ), ផ្តេសផ្តាស(ដែលខ្ជីខ្ជា, ឥតសណ្តាប់ធ្នាប់), សណ្ដាប់(ស្តាប់), ស្តាយ(នឹកអាល័យ), ស្តាំ(ដែលទីទៃពីឆ្វេង), ស្ដុកស្តម្ភ(ដែលសម្បូរ), ទ្រឹស្ដី(ការយល់ឃើញដោយគំនិតអ្នកប្រាជ្ញ), ពិស្តារ(សេចក្តីទូលាយ), សួស្ដី(សេចក្តីសុខចម្រើន), ស្ដោះ(បញ្ចេញទឹកមាត់), ប្ដី(បុរសជាគូគ្នានឹងស្ត្រីជាភរិយា), ប្ដឹង(ចោទប្រកាន់), ប្ដូរ(ផ្លាស់ពីមួយទៅមួយ), បេ្តជ្ញា(ប្រាកដប្រជា ការសន្យាគ្នា, កាន់តាំងចិត្ត),ផ្តិត(ធ្វើឱ្យដិត)។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com