ពីនេះ ពីនោះ
ព័ត៍មានសុខភាព
យុវវ័យ​ដែល​មើល​កញ្ចក់​ឧបករណ៍​ច្រើនពេក​មិនសូវ​គេង​ឡើយ​
16, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹងថា យុវវ័យ​គឺ​មិនសូវ​គេង​បាន​គ្រប់​ឡើយ​នៅពេល​ពួកគេ​មានប្រើ​ប្រាស់​កុំព្យូទ័រ​ច្រើន​។ ការសិក្សា​នេះ​មានការ​ចូលរួម​ពី​យុវវ័យ​រហូតដល់ ១០០០០​នាក់​ក្នុងប្រទេស​ណ​រវេ ហើយក៏​មានការ​បញ្ចូល​នូវ​ឧបករណ៍​គ្រប់​ប្រភេទ​ដែលមាន​កញ្ចក់​ដូចជា ថា​ប្លេ​ត ឡេ​ប​ថប់ ឧបករណ៍​លេង​ហ្គេម ទូរស័ព្ទ​ឆ្លាត​វៃ កុំព្យូទ័រ និង​ទូរទស្សន៍​។



​គេ​បាន​រកឃើញថា អ្នក​ដែល​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ក្នុង​ម៉ោង​មុនពេល​គេង គឺ​ត្រូវការ​ពេល​កាន់តែ​យូរ​ទើប​គេង​លក់​។ ពួកគេ​ក៏​ទំនង​ជាមាន​អារម្មណ៍​ថា​យ៉ាងហោចណាស់​ក៏ត្រូវ​ការ​ពីរ​ម៉ោង​ទៀត​ដែរ​ទើប​គេង​បាន​។ រឿងនេះ​កើតឡើង​ពិត​ដែរ​ចំពោះ​អ្នក​ដែល​ចំណាយពេល​យ៉ាងហោចណាស់​ពីរ​ម៉ោង​នៃ​ភាព​ទំនេរ​នៅមុខ​ឧបករណ៍​មាន​កញ្ចក់​។ កាលណា​យុវវ័យ​ចំណាយពេល​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​កាន់តែច្រើន ការ​គេង​របស់​ពួកគេ​កាន់តែ​តិច​។

​យក​ល្អ​គួរតែ​សម្គាល់ថា អ្នកស្រាវជ្រាវ​មិនបាន​វាយតម្លៃថា​តើ​មាន​ឃើញ​អ្វី​ជា​ភាពខុសគ្នា ហើយ​ប៉ះពាល់​ទៅលើ​ជីវិត ឬ​សុខភាព​រស់នៅ​របស់​យុវវ័យ​រាល់ថ្ងៃ​ទេ​។ ជាមួយគ្នានេះដែរ លក្ខណៈ​នៃ​ការសិក្សា​នេះ​មានន័យថា យើង​មិនអាច​និយាយបានថា ការប្រើប្រាស់​ឧបករណ៍​បែបនេះ​ធ្វើ​ឲ្យ​គេង​មិន​លក់​ដោយផ្ទាល់​ទេ ព្រោះថា វា​ត្រូវបាន​គេ​គិតគូរ ឬ​វាស់​នៅពេល​តែមួយ​។ ករណីខ្លះ យុវវ័យ​មិនអាច​គេង​បាន​អាច​ដោយសារតែ​ពួកគេ​ប្រើ​ឧបករណ៍​នេះ​នៅ​ខាងក្រៅ​បន្ទប់​គេង​។

​យ៉ាងណាមិញ យក​ល្អ​គួរតែ​សង្កត់ធ្ងន់ថា ការដែល​គេង​បាន​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់​សម្រាប់​មនុស្ស​គ្រប់​វ័យ​ទាំងអស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com