ការរត់​ខ្លាំង មិនល្អ​ដូច​ការ​អត់​ហាត់ប្រាណ​អញ្ចឹង​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ការរត់​ខ្លាំង មិនល្អ​ដូច​ការ​អត់​ហាត់ប្រាណ​អញ្ចឹង​
17, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា ការដែល​រត់​ហាត់ប្រាណ​យឺតៗ​តែ​ច្រើនដង​ពេក មិនមាន​ផលប្រយោជន៍​ល្អ​ដូច​អត់​ហាត់ប្រាណ​តែម្តង​អញ្ចឹង​។ យ៉ាងណាមិញ លទ្ធផល​នៃ​ការសិក្សា​ថ្មី​មួយ​នេះ​គឺ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ​។



​ការសិក្សា​នេះ​មានការ​ចូលរួម​ពី​ប្រជាជន ដា​ណឺ​ម៉ាក​ប្រហែល ១៥០០​នាក់​។ គេ​បាន​រកឃើញថា ការរត់​ហាត់ប្រាណ​យឺតៗ​ពី​តិចតួច​ទៅ​មធ្យម​មាន​ជាប់ទាក់ទង​នឹង​ការធ្វើ​ឲ្យ​អាយុ​វែង​ជាង​ការរស់នៅ​បែប​ស៊ី​ដេកៗ ប៉ុន្តែ​ការដែល​រត់​យឺតៗ​តែ​ខ្លាំងក្លា​ពេក​ក៏​មិនអាច​ជួយ​ឲ្យ​មាន​អាយុ​វែង​ដែរ​។

​ដែន​កំណត់​ធំ​សំខាន់​មួយ​ចំពោះ​ការសិក្សា​នេះ​គឺថា នៅពេល​អ្នករត់​ត្រូវបាន​បែង​ចែកជា​ក្រុមៗ​ដោយ​មានការ​កំណត់ពេល​វេលា ភាព​ញឹកញាប់​នៃ​ការរត់ និង​រង្វាស់​មួយ​ជំ​ហ៊ានៗ គេ​រកឃើញថា ក្រុម​មួយចំនួន ជាពិសេស​ក្រុម​ដែលមាន​ភាព​សកម្ម​ច្រើន​បំផុត​បែរជា​ទទួលបាន​ផល​តិចជាងគេ​ទៅវិញ​។

​សរុបមក ការសិក្សា​នេះ​មិនមាន​ឥទ្ធិពល​អ្វី​ទាំងអស់​ទៅលើ​ការណែនាំ​ឲ្យ​មាន​សកម្មភាព​រាងកាយ​នាពេល​បច្ចុប្បន្ន​សម្រាប់​ម​នុស្ស​ធំ​ឡើយ​។ ខណៈពេលដែឡ​វា​គឺជា​រឿង​សំខាន់​ត្រង់​ថា មនុស្ស​យើង​មិនអាច​បង្ខំ​ខ្លួនឯង​ឲ្យ​ធ្វើ​អ្វីមួយ​ហួស​សមត្ថភាព​បាន ដូច្នេះ​បញ្ហា​ដែល​កើតឡើង​កាន់តែច្រើន និង​ញឹកញាប់​នោះ​គឺថា មនុស្ស​យើង​មិនបាន​ធ្វើ​លំ​ហាត់ប្រាណ​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​កម្រិត​មួយ​ដែលជា​ការណែនាំ​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com