ពីនេះ ពីនោះ
«​អា​!»​មិន​គ្រាន់តែ​ជា​ពាក្យ​ឥត​គួរសម តែ​ជា​ពាក្យ​លាន់មាត់​!
21, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ជារឿយៗ​ប្រើពាក្យ «​អា​!» សម្រាប់​ហៅ​ឈ្មោះ​នរណាម្នាក់​ដោយ​ស្និទ្ធ​សា្ន​ល ឬ​ប្រើ​ទៅលើ​អ្នក​ដែលមាន​ឋានៈ​ទាប​ជាង​ខ្លួន ដូចជា អានេះ​, អា​ភ្លើ​, អាចោរ​,​អា​ខ្ពស់​, អា​ខ្មៅ ជាដើម​។​



​តែ​ផ្ទុយទៅវិញ «​អា​!» មិន​គ្រាន់តែ​សំដៅលើ​ពាក្យ​ឥត​គួរសម​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ​។ «​អា​!»​នេះដែរ​ជា​ពាក្យ​លាន់មាត់ សម្រាប់​សម្គាល់​ដោយ​ការងឿងឆ្ងល់​, ភ័ន្តច្រឡំ​, ភ័យ​ស្លន់​, ភ្ញាក់ផ្អើល​, ឬ​ការយល់​នូវ​សេចក្តី​ច្បាស់លាស់​។ ឧទាហរណ៍​៖ អា​! អ្វី​ទៅ​ហ៎​? អា​! ដូច្នោះ​ទេ​ឬ​? អា​! អញ្ជើញ​មក​! អា​! មិនទាន់​ទៅ​ទេ​? នេះ​បើ​ផ្អែកលើ​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com