បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
របាំ​បុរាណ​ខ្មែរ​ត្រូវបាន​សម្តែង​ច្រើន​តាម​ភោជនីយដ្ឋាន តែ​មិនសូវ​ប្រណីត​
17, Jan 2018 , 8:59 am        
រូបភាព
​មុន​ការសម្តែង​របាំ​ព្រះរាជ​ទ្រព្យ​ជា​ផ្លូវការ​នា​ថ្ងៃទី​១២ និង ១៣ ខែមករា​ចុង​សប្តាហ៍​កន្លងទៅ មានការ​ហ្វឹកហាត់​យ៉ាង​ហ្មត់ចត់​។ នេះ​ជា​ក្រុម​សម្តែង​កម្រិត​ខ្ពស់​ដែល​ដឹកនាំ​ដោយ​សម្តេចព្រះរាម នរោត្តម បុ​ប្ជា​ទេវី ហើយ​ដែល​នឹងត្រូវ​ចេញទៅ​សម្តែង​នៅ​អឺរ៉ុប​ទៀតផង​។ សំឡេង​ឧបករណ៍​ត​ន្រី្ត​បុរាណ​បានឮ​ដល់​ត្រចៀក​នាយ យ៉ាន ដែល​បាន​ចូលទៅ​មើល​ការហាត់​សម​នោះ ហើយក៏​បាន​ជួប​អ្នកគ្រូ វ័ន សាវ៉ា​យ​។ នៅក្នុង​បទ​សម្ភាស​ជាមួយ នាយ យ៉ាន អ្នកគ្រូ សា​វ៉ាយ ដែល​បាន​ចូល​ហាត់រៀន​របាំ​បុរាណ​នេះ​តាំងពី​វ័យ​ជា​កុមារី​តូច បាន​រៀបរាប់​យ៉ាង​មោទន​អំពី​របាំ​ជាទី​សក្ការៈ​របស់​ខ្មែរ​បុរាណ​។



​សូម​ស្តាប់​បទ​សម្ភាស​រវាង​នាយ យ៉ាន និង​អ្នក​គ្រូរបាំ សាវ៉ា​យ






Tag:
 របាំ​បុរាណ​
  របាំ​ព្រះរាជ​ទ្រព្យ​
  វ័ន សាវ៉ា​យ​
  ballet royal
© រក្សាសិទ្ធិដោយ thmeythmey.com