ភាពខុសគ្នា​របស់​ខួរក្បាល​ជាប់ទាក់ទង​នឹង​ចង្កោម​រោគសញ្ញា​អស់កម្លាំង​រ៉ាំរ៉ៃ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ភាពខុសគ្នា​របស់​ខួរក្បាល​ជាប់ទាក់ទង​នឹង​ចង្កោម​រោគសញ្ញា​អស់កម្លាំង​រ៉ាំរ៉ៃ​
17, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភាពខុសគ្នា​ចំនួន​បី​នៅក្នុង​ខួរក្បាល​របស់​អ្នក​ដែលមាន​ចង្ក​រោម​រោគសញ្ញា​អស់កម្លាំង​រ៉ាំរ៉ៃ​។



​ចង្កោម​រោគសញ្ញា​អស់កម្លាំង​រ៉ាំរ៉ៃ​មានការ​ប៉ះពាល់​ទៅលើ​មនុស្ស​យើង​រាប់លាន​នាក់ ហើយក៏​បង្ក​ជា​អាកា​រៈ​ជាច្រើន​ជាប់​រហូត​ដូចជា ការ​អស់កម្លាំង ដែល​អាចមាន​ឥទ្ធិពល​មិនល្អ​ចំពោះ​គុណភាព​នៃ​ជីវិត​រស់នៅ​បាន​។ ចំពោះ​មូលហេតុ​របស់​វា​គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ ហើយ​ជំងឺ​នេះ​ក៏​ត្រូវបាន​គេ​បន្ត​ស្រាវជ្រាវ​ទៀត​ដែរ​។

​ការសិក្សា​នៅ​ពីក្រោយ​សេចក្តីរាយការណ៍​នេះ​គឺ​បាន​ប្រើប្រាស់​ការ​ស្គេ​ន MRI ពិសេស​មួយ ដើម្បី​ពិនិត្យថា តើ​មាន​ភាពខុសគ្នា​អ្វីខ្លះ​ទៅលើ​ទំហំ​ខួរក្បាល និង​រចនាសម្ព័ន្ធ​រប​ស់មនុស្ស ១៥​នាក់​ដែលមាន​ចង្កោម​រោគសញ្ញា​អស់កម្លាំង​រ៉ាំរ៉ៃ នៅពេល​ប្រៀ​បៀ​ប​ជាមួយ​មនុស្ស ១៤​នាក់​ទៀត​ដែល​គ្មាន​ជំងឺ​នេះ​។

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា​ទំហំ​ខួរក្បាល​ពណ៌​ស ឬ​សរសៃ​កោសិកា​សរសៃប្រសាទ​ខួរក្បាល មាន​ចំនួន​តិច​លើ​អ្នកជំងឺ​ចង្កោម​រោគសញ្ញា​អស់កម្លាំង​រ៉ាំរ៉ៃ​។ វា​ក៏មាន​ភាពខុសគ្នា​មួយចំនួន​ទៅលើ​ផ្នែក​ខាងស្តាំ​របស់​ខួរក្បាល​ចំពោះ​សរសៃប្រសាទ​ដែល​ត​ភ្ជាប់​ទៅនឹង​តំបន់​ខួរក្បាល​ម្តុំ​សៀត​ថ្កា​ទៅ​ថ្ងាស​ដែរ​។

​ទាំងនេះ​គឺជា​ការ​អភិ​វ​ឌ្ឈ​ន៍​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​សម្រាប់​ការយល់ដឹង​ទៅលើ​ចង្កោម​រោគសញ្ញា​អស់កម្លាំង​រ៉ាំរ៉ៃ​។ យ៉ាងណាមិញ ការសិក្សា​នេះ​គ្រាន់តែ​មានការ​ចូលរួម​ពី​មនុស្ស ១៥​នាក់ ដែលជា​ចំនួន​ដ៏​តិចតួច​បំផុត ហើយ​យើង​ក៏​មិនដឹងថា រឿងនេះ​អាច​ដំណាង​ដល់​មនុស្ស​គ្រប់គ្នា​ដែលមាន​ជំងឺ​ចង្កោម​រោគសញ្ញា​អស់កម្លាំង​រ៉ាំរ៉ៃ​ទាំងអស់​បានដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com