ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេងមិនគ្រប់អាចធ្វើឲ្យមនុស្សគិតអវិជ្ជមានច្រើន
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា តើអ្នកមានអារម្មណ៍តក់ស្លុតមែនទេ? អញ្ចឹងឆាប់ចូលគេងទៅ ព្រោះកាលណាអ្នកគេងបានកាន់តែច្រើន អ្នកកាន់តែអាចធ្វើឲ្យអារម្មណ៍មានភាពធូរស្រាលច្រើន។
ការសិក្សាមួយដែលបានធ្វើទៅលើនិស្សិតសាកលវិទ្យាល័យ ១០០នាក់ បានរកឃើញថា កាលណាមនុស្សយើងគេងកាន់តែតិច ហើយសមត្ថភាពក្នុងការគេងលក់កាន់តែយឺត នៅវានឹងជាប់ទាក់ទងនឹងការគិតអំពីរឿងអវិជ្ជមានកាន់តែច្រើន ឬហៅថា Repeated Negative Thoughts (RNT)។ RNT គឺជារឿងដែលគេមិនចង់បាន គ្មានប្រយោជន៍ និងគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ឡើយ ហើយក៏អាចធ្វើឲ្យជីវិតរស់នៅគ្មានអត្ថន័យថែមទៀត។
RNT អាចជាបញ្ហាដែលកើតញឹកញាប់មួយលើមនុស្សដែលមានជំងឺផ្លូវចិត្តដូចជា ការថប់អារម្មណ៍ទូទៅខុសធម្មតា (Generalised Anxiety Disorder, GAD) និង Obessive Compulsive Disorder (OCD) ។ និស្សិតតម្រូវឲ្យបំពេញនូវការវាយតម្លៃទៅលើលក្ខណៈនៃការគេង អារម្មណ៍ កម្រិតនៃការថប់អារម្មណ៍ និងភាពញឹកញាប់ដែលពួកគេធ្លាប់មានអាការៈ RNT។ វាមានទំនាក់ទំនងរួមដ៏ច្បាស់មួយរវាងការគេងមិនបានគ្រប់គ្រាន់ និង RNT ប៉ុន្តែទិសដៅនៃរឿងនេះមិនទាន់ច្បាស់លាស់នៅឡើយទេ។ តើការគេងមិនគ្រប់នាំឲ្យកើតជាអាការៈ RNT ដែរទេឬ RNT នាំឲ្យគេងមិនលក់?
វាគឺជារឿងរីករាយមួយដែលថា ការគេងមិនគ្រប់អាចធ្វើឲ្យមានគំនិតអវិជ្ជមាន ឬអារម្មណ៍កាន់តែធ្ងន់ធ្ងរ ព្រោះថា វាបានកើតឡើងទៅលើការផ្ចង់អារម្មណ៍របស់មនុស្សយើង។ ដូចគ្នានេះដែឬ វាក៏ងាយនឹងស្រមើស្រមៃថា ការបារម្ភអំពីបញ្ហានានាអាចធ្វើឲ្យមនុស្សម្នាក់ឈប់គេងលក់ស្រួលបាន។
បើសិនជាអ្នកមានបញ្ហាគេងមិនលក់ជាប់ និងមិនអាចគ្រប់គ្រងការគិតត្រឹមត្រូវបាន យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីពិភាក្សាលើមធ្យោបាយដោះស្រាយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com