បន្លែ​សម្បូរ​សារធាតុ Nitrate ល្អ​ចំពោះ​សុខភាព​បេះដូង​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
បន្លែ​សម្បូរ​សារធាតុ Nitrate ល្អ​ចំពោះ​សុខភាព​បេះដូង​
18, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោង​ទោ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា បន្លែ​ពណ៌​បៃតង​មាន​សារធាតុ​គីមី Nitrate អាច​ពង្រឹង​ដល់​សុខភាព​បេះដូង​មនុស្ស​យើង​បាន​។ ក្នុងការ​សិក្សា​ថ្មី​មួយ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ឥទ្ធិពល​នៃ​របប​អាហារ​សម្បូរ​សារធាតុ Nitrate ចំពោះ​សត្វ​កណ្តុរ​។



Nitrate គឺជា​សារធាតុ​គីមី​មួយ​ប្រភេទ​ដែល​អាចមាន​ប្រតិកម្ម​ទៅនឹង​សារធាតុ​ខុសៗ​គ្នា​មួយចំនួន​តាមរបៀប​ជាច្រើន​របស់​វា​។ ឧទាហរណ៍ វា​អាច​ប្រើ​ជា​របស់​បង្ក​កំណើត ឬ​ធាតុ​ផ្សំ​សកម្ម​ក្នុង​គ្រាប់បែក​។ សារធាតុ Nitrate ខ្លះ ត្រូវបាន​គេ​ប្រើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​បេះដូង ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​សរសៃឈាម​រីក​ធំ​។

​ការសិក្សា​នេះ​បាន​រកឃើញថា កណ្តុរ​ដែល​ចាក់​បញ្ចូល​សារធាតុ Nitrate នេះ​មានការ​ថយចុះ​ចំនួន​កោសិកា​គ្រាប់​ឈាមក្រហម ជាង​កណ្តុរ​ដែល​មិនបាន​ចាក់​។ រឿងនេះ​មាន​ជាប់ទាក់ទង​នឹង​ការថយចុះ​របស់​អ័រម៉ូន Erythropoietin (EPO) ដែលមាន​តួនាទី​ក្នុងការ​សម្របសម្រួល​កោសិកា​គ្រាប់​ឈាមក្រហម​។

​ការ​ដែលមាន​ចំនួន​កោសិកា​គ្រាប់​ឈាមក្រហម​ច្រើនពេក ពេលខ្លះ​អាចធ្វើ​ឲ្យ​មាន​ជា​កំណក​ឈាម​បាន​។ កំណក​ឈាម​ពេលខ្លះ​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​រហូតដល់​កើតជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផង​។ ការសិក្សា​នេះ​បាន​រកឃើញថា ការដែល​បង្កើន​ចំនួន​សារធាតុ Nitrate ក្នុង​របប​អាហារ នឹង​បញ្ឈប់​ការថយចុះ​ចំនួន​អុកស៊ីសែន ដើម្បី​កុំ​ឲ្យ​មាន​ការផលិត​អ័រម៉ូន EPO ច្រើនពេក​។ ការដែល​បង្កើន​ចំនួន Nitrate នឹង​ជួយ​បន្ថយ​ភាព​ខាប់​របស់​ឈាម ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​អុកស៊ីសែន​ឡើយ​។

​ខណៈពេលដែល​ការសិក្សា​នេះ​មានការ​ចូលរួម​តែ​លើ​កណ្តុរ ហើយក៏​មិនមាន​ការពិសោធន៍​លើ​មនុស្ស ដូច្នេះ​វា​តែងតែ​ជា​រឿង​ល្អ​មួយ​ក្នុងការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ឲ្យ​បាន​ច្រើន ព្រោះតែ​វា​មាន​ជីវជាតិ​មួយចំនួន​ដែល​ត្រូវបាន​គេ​រកឃើញថា​អាចជួយ​បង្ការ​ជំងឺមហារីក និង​ជំងឺ​បេះដូង​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com