អត្ថបទពាណិជ្ជកម្ម
ព្រូ​ដិ​នស​ល​កម្ពុជា​សម្ពោធ​ផលិតផល eduCARE ដើម្បី​អបអរ​ខួប​ប្រាំ​ឆ្នាំ​
17, Jan 2018 , 3:56 pm        
រូបភាព
​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អឺ​សួ​រ៉ិ​ន ម​.​ក ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​ព្រូ​ដិ​នស​ល​កម្ពុជា បានប្រកាស​សម្ពោធ​ផលិតផល eduCARE ដែលជា​បណ្ណ​សន្យា​រ៉ាប់រង​អាយុជីវិត​មួយ បង្កើតឡើង​ដើម្បី​ផ្ដល់​ការការពារ​ដល់​អ្នកជា​ឪពុកម្ដាយ និង​ធានាថា ពួកគាត់​នឹង​អាច​ផ្ដល់​កាដូ​ដល់​កូនៗ​ជាការ​អប់រំ​ដែលមាន​គុណភាព​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បានប្រកាស​បញ្ចេញ​ផលិតផល​ថ្មី​នេះ កាលពី​ថ្ងៃ អង្គារ ទី ០៩ ខែមករា  ២០១៨ ក្នុងអំឡុងពេល​អបអ​រ​ខួប​ប្រាំ​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ផលិតផល eduCARE នឹង​ជួយ​ធានា​ត្រៀម​មូលនិធិ​សម្រាប់​ការសិក្សារ​នាពេល​អនាគត​របស់​កូនៗ​នៃ​ម្ចាស់​បណ្ណ​សន្យា​រ៉ាប់រង តាមរយៈ​អត្ថប្រយោជន៍​ចំនួន​ប្រាំ​ដែល​រួមមាន​៖



១. ការបង់​សំណង​ភ្លាមៗ​ប្រសិនបើ​គ្រោះ​អកុសល​កើតឡើង​។ ក្រុមគ្រួសារ នឹង​ទទួលបាន​ទឹកប្រាក់​សំណង ១០០% នៃ “​ទឹកប្រាក់​ត្រូវបាន​ធានារ៉ាប់រង​” ដើម្បី​ជួយ​រ៉ាប់រង​លើ​ការចំណាយ​ភ្លាមៗ​ក្នុង​គ្រា​មាន​គ្រោះ​អកុសល និង​បន្ត​ការរស់នៅ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ បន្តទៅទៀត​

២. ការជួយ​សម្រាល​បន្ទុក​បន្ថែម ប្រសិនបើ​គ្រោះ​អកុសល​ត្រូវបាន​បង្កដោយ​គ្រោះថ្នាក់​។ ក្រុមគ្រួសារ​នឹង​ទទួលបាន​សំណង​២០០% នៃ “​ទឹកប្រាក់​ត្រូវបាន​ធានារ៉ាប់រង​” ក្នុងករណី​បែបនេះ​កើតឡើង​

៣. ធានាថា ការសិក្សា​របស់​កូនៗ​នៅតែ​បន្ត បើទោះបីជា​គ្រោះ​អកុសល​កើតមានឡើង​ក្តី​។ ក្រុមគ្រួសារ​នឹង​ទទួល​ប្រាក់ “​អត្ថប្រយោជន៍​ចំណូល​គ្រួសារ​” ជា​រៀងរាល់ឆ្នាំ​រហូតដល់​កាលបរិច្ឆេទ​ផុតកំណត់​នៃ​​បណ្ណ​សន្យា​រ៉ាប់រង ដែល​ប្រាក់​នេះ​នឹង​ជួយ​ទំនុកបម្រុង​ដល់​ការចំណាយ​ជាប្រចាំ ដូចជា​ប្រាក់​ឈ្នួល​សាលា​ជាដើម

៤. នឹងមិន​មានការ​ជាប់​ជំពាក់​ក្រុមហ៊ុន​នោះទេ ប្រសិនបើ​មាន​គ្រោះថ្នាក់​អកុសល​កើតឡើង​។ ពួកគាត់​នឹងមិន​តម្រូវ​ឲ្យ​បង់​បុព្វលាភ​ធានារ៉ាប់រង​នៅពេល​ខាងមុខ​ទៀតឡើយ 

៥. ធានាថា អ្នកជា​ឪពុកម្ដាយ​ទទួលបាន​មូលនិធិ​សម្រាប់​ការសិក្សា​របស់​កូនៗ​តាម​ទិសដៅ​ដែល​ចង់បាន ទោះបី​មាន​គ្រោះ​អកុសល​កើតឡើង​ក្តី​។ ក្រុមគ្រួសារ​នឹង​ទទួលបាន អត្ថប្រយោជន៍​ក្រោយ​ផុតកំណត់ នៃ​បណ្ណ​សន្យា​រ៉ាប់រង ដែល​បាន​ធានា​ទុក នៅពេល​ដល់​កាលបរិច្ឆេទ​ផុតកំណត់​នៃ​បណ្ណ​សន្យា​រ៉ាប់រង​។
​    ក្នុងករណី​ដែល​បណ្ណ​សន្យា​រ៉ាប់រង​នៅមាន​សុពលភាព នៅពេលដែល​ប័ណ្ណ​នោះ ឈាន​ដល់ពេល​បញ្ចប់​ក្តី ប៉ុន្តែ ម្ចាស់​បណ្ណ​សន្យា​រ៉ាប់រង​នឹង​ទទួលបាន​ការធានារ៉ាប់រង​រយៈពេល ៥ ឆ្នាំ​បន្ថែមទៀត ដោយ​ពុំមាន​តម្រូវ​ឲ្យ​បង់ប្រាក់​បុព្វលាភ​រ៉ាប់រង​អ្វី​ទាំងអស់​។



​យោងតាម​របាយការណ៍​ស្រាវជ្រាវ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន និង​ស​ន្ទ​ស្សន៍​ទំនាក់ទំនង​ព្រូ​ដិ​នស​ល​ឆ្នាំ ២០១៧ បាន​បង្ហាញថា ប្រជាជន​កម្ពុជា​ប្រមាណ ៧១% មាន​ក្តីបារម្ភ​ចំពោះ ស្ថានភាព​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​របស់ខ្លួន ហើយ​គិតថា អាច​នឹងមាន​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ឬ​អន្តរាយ ប្រសិនបើ​មានរឿង​អកុសល​កើតឡើង​ចំពោះ​ពួកគេ​។ ដូច្នេះ​ផលិតផល eduCARE ជួយ​ដល់​ក្រុមគ្រួសារ​ក្នុងការ​ការពារ​បញ្ហា​នេះ​ក្នុង​កម្រិត​ចំណាយ​តិចតួច​។

​លោក David Nutman អគ្គនាយក​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា តែងតែ​ស្ដាប់ និង​ស្វែងយល់​អំពី​អតិថិជន​របស់ខ្លួន​។ ផលិតផល eduCARE ត្រូវបាន​អភិវឌ្ឍ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​អតិថិជន ដែល​យើង​បានធ្វើ​ឡើង​កាលពី​ឆ្នាំ ២០១៧ ហើយ​ផ្អែកលើ​លទ្ធផល​នៃ​ការសិក្សា​នេះ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ផលិតផល “​ផ្ដោតលើ​ការការពារ​”​។ ផលិតផល eduCARE គឺជា​ជំហាន​ដំបូង​នៃ​ដំណើរ​យុទ្ធសាស្ត្រ​នេះ​។ ផលិតផល​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ការពារ​ក្រុមគ្រួសារ​កម្ពុជា ហើយ​ជួយ​ពួកគាត់​ធានា​ការពារ​អនាគត​កូនៗ​របស់ខ្លួន​”​។​

​លោក David Nutman បាន​មានប្រសាសន៍​ទៀតថា​៖ “​យើង​មិន​ត្រឹមតែ​ក្រឡេកមើល​ទៅក្រោយ និង​ឆ្លុះបញ្ចាំង​ពី​សមិទ្ធផល​ដែល​យើង​សម្រេចបាន​ក្នុង​រយៈកាល ៥ ឆ្នាំ​មកនេះ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​កំពុង​សំឡឹង​ទៅមុខ​ផងដែរ  និង​ស្វែងយល់​បន្ថែមថា​តើ​យើង​គួរ​ធ្វើ​បែបណា​ដើម្បី​បម្រើ​អតិថិជន​របស់​យើង​ឲ្យ​បាន​ប្រសើរ​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ត​ទៅមុខទៀត​។ ដូច្នេះហើយ បានជា​យើង​សម្ពោធ​ផលិតផល eduCARE ដែលជា​ផលិតផល​ថ្មី​មួយ បង្កើតឡើង​ដើម្បី​ជួយ​អ្នកជា​ឪពុកម្ដាយ​ក្នុងការ​រៀបចំ​ផែនការ និង​ការពារ​ដល់​អនាគត​នៃ​ការសិក្សា​របស់​កូនៗ ដោយ​ប្រើប្រាស់​បណ្ណ​សន្យា​រ៉ាប់រង​ដែល​បាន​អភិវឌ្ឍ​យ៉ាង​ពិសេស​ដើម្បី​តម្រូវ​ឲ្យ​ស្របតាម​ពេលវេលា​សំខាន់ៗ​ក្នុង​ជីវិត ដូចជា​ពេលដែល​កូនៗ​ដល់ពេល​ចូលរៀន​នៅ​សកល​វិទ្យាល័យ​ជាដើម​។ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា យល់ថា ការធានា​ការពារ​អនាគត​របស់​កូនៗ​គឺជា​អាទិភាព​សម្រាប់​ឪពុកម្ដាយ​ម្នាក់ៗ ហើយ​កាដូ​ដ៏​ល្អ​បំផុត​ដែល​ឪពុកម្ដាយ​អាច​ឲ្យ​ទៅ​កូន​គឺ​ការអប់រំ​ដែល​ធានាថា ពួកគេ​នឹងមាន​អនាគត​ល្អប្រសើរ​។



ផលិតផល eduCARE ជួយ​អ្នកជា​ឪពុកម្ដាយ​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​នេះ ដោយ​ធានាថា ក្នុងករណី​មាន​គ្រោះ​អកុសល​កើតឡើង​ចំពោះ​ពួកគេ នោះ​កូនៗ​របស់​ពួកគេ នៅតែ​អាច​សម្រេច​ក្តី​សុបិន​ចង់​បន្ត​ការសិក្សា​ដដែល​”​។ យើង​មាន​សេចក្តី​រីករាយ​ក្នុងការ​ផ្ដល់ជូន​នូវ​ផលិតផល​មួយទៀត ដែល​បង្កើតឡើង​ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ​នានា​រប​ស់​ប្រជាជន​កម្ពុជា ហើយ​ដែល​ស្របតាម​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​កម្ពុជា​ការពារ​ក្រុមគ្រួសារ និង​ការពារ​សុវត្ថិភាព​អនាគត​របស់ខ្លួន​”​។​ធនធានមនុស្ស នៅតែ​ជា​ទ្រព្យ​ដ៏​មានតម្លៃ​បំផុត​របស់​យើង ហើយ​យើង​នឹង​បន្ត​វិនិយោគ​លើ​ការអភិវឌ្ឍ​ក្រុមការងារ​របស់​ព្រូ​ដិ​នស​ល LICs និង​ដៃគូ​ចែកចាយ និង​បង្កើន​ជំនាញ​របស់​ពួកគាត់ ដើម្បី​ជួយ​បំពេញ​តាម​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ចេះតែ​វិ​វត្ត​ឥតឈប់ឈរ​ក្នុងចំណោម​ក្រុមគ្រួសារ​កម្ពុជា​”​។​

​ទន្ទឹមនឹង​នេះដែរ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​នឹង​បន្ត​ពង្រឹងគុណភាព និង​អភិវឌ្ឍ​វិធីសាស្ត្រ​ចែកចាយ​ផលិតផល​របស់ខ្លួន ដែល​ក្នុងនោះ​អតិថិជន​អាចទាក់ទង​ដើម្បី​ជាវ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​របស់​ក្រុម​ហុន តាមរយៈ​ទីប្រឹក្សា​ធានារ៉ាប់រង​អាយុជីវិត (LIC) ឬ​តាមរយៈ​ធនាគារ​អេស៊ីលីដា​ដែលជា​ដៃគូ​របស់​ខ្លួន​។

(អត្ថបទពាណិជ្ជកម្ម)


Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com