កីឡាអន្តរជាតិ
អន្តរជាតិ
លីកទី២អង់គ្លេស មានអ្នកទស្សនាច្រើនជាងលីកកំពូលនៅអេស្ប៉ាញ អ៊ីតាលី និងបារាំង
× លីកកីឡាបាល់ទាត់លំដាប់ទី២អង់គ្លេស Championship ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងនាមលីកដែលមានអ្នកចូលរួមទស្សនាច្រើនជាងគេបំផុតនៅអឺរ៉ុបសម្រាប់រដូវកាល ២០១៦-២០១៧ ពោលគឺច្រើនជាងអ្នកទស្សនាក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga អ៊ីតាលី Serie A និង Ligue1 របស់បារាំងទៅទៀត។
បើតាមរបាយការណ៍ការចាត់តាំងរបស់ UEFA ក្របខណ្ឌកំពូលអង់គ្លេស Premier League នៅតែបន្តនាំមុខគេក្នុងតារាងជាមួយនឹងការចូលរួមទស្សនាផ្ទាល់សរុបចំនួន ១៣,៦០៧,៤២០ នាក់ តាមពីក្រោយដោយក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga មានចំនួន ១២,៧០៣,៨៩៦នាក់។
Championship ស្ថិតនៅចំណាត់ថ្នាក់លេខ៣ មានចំនួនសរុប ១១,០៨៦,៣៦៨ ច្រើនជាង អ្នកគាំទ្រទស្សនា La Liga របស់អេស្ប៉ាញដែលឈរនៅលេខរៀងទី៤ មានចំនួន ១០,៦២១,០០០នាក់ លេខ៥ Serie A របស់អ៊ីតាលីចំនួន ៨,៣៧៧,៨៦០នាក់ និង Ligue1 របស់បារាំងចំនួន ៧,៩៦៥,៩៤០នាក់ ។
League One ដែលស្ថិតក្នុងក្របខណ្ឌទី៣អង់គ្លេស ឈរនៅលេខរៀងទី៩ ក៏មានអ្នកទស្សនាច្រើនជាងលីកកំពូលព័រទុយហ្គាល់ Primeira Liga ដែរ។
ក្រៅពីនោះ របាយការណ៍របស់ UEFA ក៏បានបង្ហាញដែរថា Premier League និង Championship នៅតែបន្តឈរលើកំពូលតារាងក្នុងនាមលីកបាល់ទាត់ដែលមានម្ចាស់ក្លិបមកពីក្រៅប្រទេសផងដែរ៕
ខាងក្រោមនេះជាចំណាត់ថ្នាក់របស់លីកបាល់ទាត់ទាំង១០ ដែលមានអ្នកទស្សនាច្រើនជាងគេនៅអឺរ៉ុប៖
Tag:
បាល់ទាត់
អ្នកទស្សនាច្រើន
Championship
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com