ជាតិ
សេដ្ឋកិច្ច
បំណុល​ពលរដ្ឋ ៣,៩​ពាន់​លាន​ដុល្លារ បញ្ហា​ចោទ​ត្រង់​ការប្រាក់ និង​ការប្រើប្រាស់​កម្ចី
17, Jan 2018 , 10:59 pm        
រូបភាព
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ដល់បទសម្ភាសដល់អ្នកកាសែត
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ដល់បទសម្ភាសដល់អ្នកកាសែត
ដោយ:
ភ្នំពេញ​៖ បំណុល​របស់​ពលរដ្ឋ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ត្រឹម​ចុងឆ្នាំ​២០១៧ យោងតាម​ធនាគារជាតិ បាន​ឡើងដល់ ៣,៩​ពាន់​លាន​ដុល្លារ កើនឡើង​ជាង ២៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។  រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​អះអាងថា ទំហំ​ប្រាក់កម្ចី​នេះ​ស្ថិតក្នុង​ចំនួន​ទាប​នៅឡើយ បើ​ធៀប​នឹង​ផលិតផល​ជាតិ​សរុប (GDP) ចំនួន ២៤​ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​បញ្ហា​ចោទ គឺ​នៅត្រង់​អត្រា​ការប្រាក់​នៅ​ខ្ពស់ និង​បញ្ហា​កង្វះ​ចំណេះដឹង​ប្រើប្រាស់​ប្រាក់កម្ចី ដែល​ទាមទារ​ការអប់រំ​ទាំង​ពលរដ្ឋ និង​អ្នកផ្ដល់​កម្ចី​។ លោក វ​ង្សី វិស្សុត ថ្លែង​បែបនេះ​នៅក្នុង​វេទិកា​ស្ដីពី​ថវិកា​ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​១៥​ខែមករា​។​



​សូម​ស្ដាប់​ប្រសាសន៍​លោក វ​ង្សី វិស្សុត ខាងក្រោម​នេះ​៖




​ការលើកឡើង​របស់លោក វ​ង្សី វិស្សុត ខាងលើនេះ​ស្រដៀង​គ្នា​នឹង​ការវិភាគ​របស់​អ្នកជំនាញ កន្លងមក​ដែរ​។ ការខ្ចីប្រាក់ ដោយ​ពុំបាន​យកមកប្រើ​ប្រាស់​ក្នុង​វិស័យ​ផលិតកម្ម អាជីវកម្ម បាន​បង្ក​ក្ដីបារម្ភ​។ បើតាម​របាយការណ៍​ស្រាវជ្រាវ កាលពី​ឆ្នាំ​២០១៣ ដែល​អ្នកវិភាគ​សេដ្ឋកិច្ច លោក ង៉ែត ជូ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អតិថិជន​ដល់​ទៅ​ចំនួន ៦៦​ភាគរយ​បាន​ខ្ចីប្រាក់​យកទៅ​ប្រើប្រាស់​លើ​ម្ហូបអាហារ និង​សុខភាព ដែលជា​ចំណាយ​មិន​សម្រាប់​បង្កើត​ចំណូល​៕

Tag:
 ឥណទាន​
  វ​ង្សី វិស្សុត​
© រក្សាសិទ្ធិដោយ thmeythmey.com