អត្ថបទពាណិជ្ជកម្ម
សុភាពបុរស នឹង​ទទួលបាន​សាច់ដុំ​មាំមួន​ដូច​បំណងប្រាថ្នា​
18, Jan 2018 , 9:53 am        
រូបភាព
ដោយ:
​មិន​ខុសពី​នារីៗ​ទេ សុភាពបុរស​សម័យនេះ​គេ​តែងតែ​បារម្ភ​ពី​ទំហំ​ដើមទ្រូង​ខ្លាំងណាស់ អ្នកណា​ក៏​ចង់បាន​សាច់ដុំ​ដើមទ្រូង​ធំ​មាំមួន​ដែរ ព្រោះតែ​មើលទៅ​រូបរាង​សង្ហា​និង​ស្លៀក​ពាក់បាន​ស្រស់ស្អាត​ទៀតផង​។​

​ខាងក្រោម​នេះ​គឺជា​វិធី​លំ​ហាត់​បង្កើន​សាច់ដុំ​ប្រាណ​សម្រាប់​សុភាពបុរស ប្រសិនបើ​អ្នកមាន​ការព្យាយាម​និង​ហាត់​ទៀងទាត់ មិនយូរ​ទេ​អ្នកនឹង​ទទួលបាន​សាច់ដុំ​មាំមួន​ដូច​បំណងប្រាថ្នា​។​
 
​គេង​លើ​កៅអី​លើក​ដុំ​ដែក​វែង​
​លំ​ហាត់​នេះ​អ្នក​អាច​ដេក​ផ្អៀង​ឡើង​ឬ​ផ្អៀង​ចុះ​។ ប្រសិនបើ​ដេក​ផ្អៀង​ចុះ​ខាងក្រោម​នឹង​ហាត់​ដល់​ដើមទ្រូង​ភាគ​ខាងលើ​ច្រើនជាង ផ្អៀង​ចុះក្រោម​ធ្វើ​ឲ្យ​ដើមទ្រូង​ភាគ​ខាងក្រោម​ធំ​ស្អាត​ជាង ពេល​បង្កើតបាន​ដើមទ្រូង​មាំមួន​ហើយ​អ្នក​អាច​ផ្លាស់ប្ដូរ​ការហាត់​នេះ​ក៏បាន​។​


 
​វិធី​អនុវត្ត​៖

​ទី​១៖ ដេក​លើ​កៅអី ដៃ​ទាំងពីរ​កាន់​ដុំ​ដែក ក​ន្ធេ​ក​ចេញ​ស្មើនឹង​ស្មារ​
​ទី​២៖ លើក​ដុំ​ដែក​ឡើង ហើយ​ដាក់ចុះ​សន្សឹមៗ និង​ដក​ដង្ហើមចូល​ជ្រៅ​ដោយ​ច្រមុះ​
​ទី​៣៖ ពេល​ដុំ​ដែក​ដាក់ចុះ​ជិត​ដល់​ដើមទ្រូង​លើក​រហ័ស​ឡើង​ទៅលើ​ដូចដើម​វិញ​ហើយ​ដើ​ដង្ហើមចេញ​ដោយ​មាត់​វិញ​
​ហាត់ 3 sets và មួយ set លើកឡើង​ចុះ  12 ដង  ហើយ​កត់ចំណាំ​ថា​ពេល​ទម្លាក់​ដុំ​ដែក​ចុះ​ដៃ​នៅ​ដាក់​៤​ជ្រុង​ដដែល និង​លើក​ដុំ​ដែក​ឡើង​កុំ​ឲ្យ​ត្រង់​ដៃ​ពេក​។​
​គេង​លើក​កៅអី​លើក​ដុំ​ដែក​ដៃ​
​លំ​ហាត់​នេះ​ក៏​ស្រដៀង​លំ​ហាត់​ខាងលើ​ដែរ អ្នក​អាច​ចែកជា​ភាគ​ដើម្បី​សាច់ដុំ​លូតលាស់​បាន​សើ្ម​គ្នា​។​


 
​វិធី​អនុវត្ត​៖

​ទី​១៖ ដេក​ផ្ងារ​លើ​កៅអី​ហាត់ប្រាណ ជើង​ទាំងពីរ​ទ្រ​ហើយ​ដៃ​ទាំងពីរ​កាន់​ដុំ​ដែក (​អាច​ថែម​ទម្ងន់​តាម​ចំណង់​ចិត្ត​)
​ទី​២៖ ដៃ​ទាំង​ពីរលើក​ត្រង់​លើ​ដើមទ្រូង រួច​ទម្លាក់​ដៃ​ចុះ​សន្សឹមៗ​ដូច​រូបភាព រួមផ្សំ​នឹង​ការដកដង្ហើម​ចូល​ដោយ​ច្រមុះ​ផងដែរ​។​
​ទី​៣៖ វិល​មក​ចលនា​ដើម​ហើយ​រួមផ្សំ​នឹង​ការដកដង្ហើម​ចេញពី​មាត់​
​កុំ​ភ្លេច​ពេលធ្វើការ​អ្វីមួយ​គួរ​ដាក់​កម្លាំង​លើ​សាច់ដុំ​ដើមទ្រូង​ច្រើនជាង​ដៃ​និង​ស្មារ​។​
​គេង​លើ​កៅអី​លើក​ដុំ​ដែក​ឆ្លង​ក្បាល​
​លំ​ហាត់​នេះ​ជួយ​បង្កើន​សាច់ដុំ​ដើមទ្រូង​ភាគ​ខាងក្រោម​និង​បង្កើត​សាច់ដុំ​ជា​កង់ៗ​ផងដែរ​


 
​វិធី​អនុវត្ត​៖
 
​ទី​១៖ ដេក​លើ​កៅអី​ត្រង់ ជើង​ទាំងពីរ​ទ្រ​ឲ្យ​មាំ ដាក់​ក្បាល​ជាប់​នឹង​កៅអី​
​ទី​២៖ ដៃ​ទាំងពីរ​កាន់ខ្ជាប់​ដុំ​ដែក​តែមួយ ហើយ​លើក​សន្សឹមៗ​ពី​ដើមទ្រូង​ឆ្លងទៅ​ផុត​ក្បាល​។ លំ​ហាត់​នេះ​ហាត់​បាន​ត្រឹមត្រូវ​តាម​ការណែនាំ ពេល​អ្នកមាន​អារម្មណ៍​ថា​ដើមទ្រូង​របស់​អ្ន​ករាបចុះ​។ ដកដង្ហើម​ចូល​ដោយ​ច្រមុះ​ពេល​អនុវត្ត​។​

​ប្រការ​ដែល​ចាំបាច់​ពេល​អ្នកធ្វើ​លំ​ហាត់ប្រាណ​គឺ​គួរ​ញ៉ាំ​អាហារសម្រន់​តិចតួច​ដើម្បី​បំប៉ន​សារជាតិ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​មិន​ហាត់​ហួសកម្លាំង​ខ្លួនឯង​។ តែ​ប៉ុន្នឹង​វា​មិនទាន់​គ្រប់គ្រាន់​ទេ អ្នក​ហ្វឹកហាត់​ឬ​អ្នកជំនាញ​ណែនាំ​អ្នក​ទាំងអស់គ្នា​គួរប្រើ​ប្រាស់​រួមផ្សំ​ជាមួយ​ផលិតផលអាហារបំប៉នដើម្បីជួយអ្នកលូតលាស់សាច់ដុំបានយ៉ាងឆាប់រហ័ស​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ធានាថា​លូតលាស់​ពេញ​មួយ​ខ្លួន​ទៀតផង​។​


 
​អ្នក​ហាត់ Gym ជាច្រើន​បាន​ជឿ​ប្រើប្រាស់​ផលិតផល Super Gainer ដែលជា​ផលិតផល​ផលិត​ពី​ធម្មជាតិ​១០០% មិនមាន​សារធាតុ​គីមី​ឬ​សារធាតុ​ការពារ​គុណភាព​ថ្នាំ ថែមទាំង​ធានា​គ្មាន​ផលប៉ះពាល់​ដល់​សុខភាព ជាពិសេស​គឺ​ពេល​ឈប់​ការប្រើប្រាស់​សាច់ដុំ​នៅ​ដដែល​មិន​ស្រក​ឬ​ឡើងសាច់​មិន​មាំ​ដូច​មុន​នោះទេ​។​



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com