ជាតិ
លោក ឌី វិជ្ជា ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា ក្លាយជាអគ្គស្នងការរងនគរបាលជាតិ។ រូបថត ទន់លី សម័យតេជោ
× ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចតែងតាំងលោក ឌី វិជ្ជា ដែលមានតួនាទីជាប្រធាននាយកកណ្ដាលសន្តិសុខ ទៅកាន់តំណែងអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល កាលពីថ្ងៃទី១៦ មករា។
លោក ឌី វិជ្ជា គឺកូនប្រុសរបស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ។ លោកក៏ជាស្វាមីរបស់លោកស្រី ហ៊ុន ម៉ាណា ដែលត្រូវជាកូននាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ៕
Tag:
ឌី វិជ្ជា
នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com