ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើសម្លរការីអាចបង្កើនការជួសជុលកោសិកាខួរក្បាលដែរទេ?
× យោងទៅតាមការទទូចរបស់សារព័ត៌មាន Daily Express បានមិនផ្តល់ការគាំទ្រថា របបអាហារហឹរៗអាចបំបាត់ជំងឺភ្លេចភ្លាំងបាន។ អ្នកស្រាវជ្រាវបានរកឃើញថា គ្រឿងផ្សំជាប្រភេទរមៀតអាចភ្ញោចដល់ការលូតលាស់កោសិកាមេក្នុងសត្វកណ្តុរ ហើយវាក៏ជាមធ្យោបាយមួយក្នុងការព្យាបាលជំងឺភ្លេចភ្លាំងយ៉ាងមានប្រសិទ្ធភាពសម្រាប់មនុស្សផងដែរ។
វាគឺជាការស្រាវជ្រាវក្នុងមន្ទីរពិសោធន៍ និងលើសត្វដើម្បីស្វែងរកឥទ្ធិពលនៃសារធាតុដែលចម្រាញចេញពីរមៀត ចំពោះកោសិកាមេ (Neural Stem Cells, NSCs) ដែលវាមានសមត្ថភាពមួយចំនួនក្នុងការបង្កើតកោសិកាខួរក្បាលឡើងវិញក្រោយពីខូចខាតរួច ប៉ុន្តែវាច្រើនតែមិនបំផ្លាញដោយសារជំងឺខួរក្បាលខូចខាតឡើងដូចជា ជំងឺភ្លេចភ្លាំងពេលចាស់ជរា។
ការសិក្សាបានរកឃើញថា នៅពេលសារធាតុចម្រាញចេញពីរមៀតត្រូវបានបណ្តុះជាមួយនឹង NSCs ក្នុងមន្ទីរពិសោធន៍ និងចាក់បញ្ចូលទៅក្នុងខួរក្បាលរបស់កណ្តុររស់ គឺវាបានបង្កើនការលូតលាស់ និងអភិវឌ្ឈន៍របស់កោសិកាមេទាំងនោះទាំងអស់។ យ៉ាងណាមិញ ការស្រាវជ្រាវនេះគឺស្ថិតនៅក្នុងដំណាក់កាលលឿនពេក។ យើងមិនដឹងថា រឿងនេះនេះបានបង្កើនកោសិកាមេឬអត់ឡើង ក្នុងការផ្តល់ឥទ្ធិពលលើការជួសជុលការខូចខាតរបស់ខួរក្បាលក្នុងកណ្តុរដែលមានជំងឺខួរក្បាល។ យើងក៏មិនទាន់ដឹងទៀតថា ការញ៉ាំរមៀត ឬគ្រឿងផ្សំការីផ្សេងៗទៀតនឹងមានឥទ្ធិពលបែបណាទៅលើថាមពលរបស់ខួរក្បាលលើការបង្កើតកោសិកាថ្មីៗដែរ។
ថ្វីបើអ្នកស្រាវជ្រាវសង្ឃឹមថា ការរកឃើញទាំងនេះប្រហែលជាបង្កើតមធ្យោបាយរកការព្យាបាលថ្មីសម្រាប់ជំងឺខូចខួរក្បាលនោះ តែវាទំនងជាមធ្យោបាយដែលស្ថិតក្នុងការស្រាវជ្រាវដ៏យូរថែមទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com