ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​គ្រឿង​ស្រវឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​កូន​
18, Jan 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​តែម្តង​ក្នុងពេល​មាន​ផ្ទៃពោះ​អាច​បំផ្លាញ​ដល់​សុខភាព​ផ្លូវចិត្ត​របស់​កូន និង​ក្នុង​សាលារៀន​បាន​។ រឿងនេះ​ធ្វើឡើង​ក្រោយពី​ការតាមដាន​ទៅលើ​ការវិភាគ​មួយ​នៃ​លទ្ធផល​របស់​ការសិក្សា​មួយ​ដែលមាន​ស្ត្រី និង​កូន​របស់​ពួកគេ​រាប់ពាន់នាក់​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កូន​របស់​ស្ត្រី​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​យ៉ាងហោចណាស់​ម្តង​ក្នុងពេល​មាន​ផ្ទៃពោះ តែ​មិន​ញ៉ាំ​រាល់ថ្ងៃ ឃើញថា​មានការ​កើនឡើង​នៃ​បញ្ហា​រពឹស​ជ្រុល និង​មិន​ស្តាប់បង្គាប់​ច្រើនជាងគេ​បន្តិច​។​



​លទ្ធផល​នេះ​បានបញ្ជាក់​អំពី​ទំនាក់ទំនង​មួយចំនួន ជាពិសេស​លើ​ករណីរ​ពិស​ខ្លាំង​ឬ​មិន​ស្តាប់បង្គាប់​។ យ៉ាងណាមិញ ការ​សម្គាល់​ខុសគ្នា​ជាទូទៅ​មាន​ចំនួន​តិច​ទេ ហើយក៏​មិនមែន​តែងតែ​មានការ​សម្គាល់​អ្វី​ក្រោយពី​សិក្សា និង​វិភាគ​រួច​ដែរ​។ ទំនាក់ទំនង​នេះ​ក៏​មិនមែន​តែងតែ​រកឃើញ​ទាំង​លើ​ក្មេងប្រុស និង​ស្រី ឬ​មានការ​វាយតម្លៃ​ពី​ឪពុកម្តាយ​គេ​ដែរ​។

​សម្រាប់​ការណែនាំ​ផ្លូវកាយ​មាន​រួចទៅហើយ​សម្រាប់​ស្ត្រី​ដែល​ត្រូវ​ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅពេល​មាន​ផ្ទៃពោះ​។ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង​គ្រឿង​ស្រវឹង​ក្នុង​រយៈពេល​បី​ខែ​ដំបូង​ជាពិសេស​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com