អត្ថបទពាណិជ្ជកម្ម
Epson បង្ហាញ​នូវ​ម៉ាស៊ីន​ព្រី​ន L-Series Inktank ម៉ាស៊ីន Projector និង​ម៉ាស៊ីន​ស្កេ​ន​ស៊េរី​ថ្មី ធ្វើការ​រហ័ស និង​សន្សំសំចៃ​បាន​ច្រើន​
18, Jan 2018 , 2:54 pm        
រូបភាព
​កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន Epson បាន​បញ្ចេញ​លក់​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន​ព្រី​ន L-series ស៊េរី​ថ្មី និង​ទំនើបៗ​ចំនួន ៦ ស៊េរី ដែលមាន​ដូចជា L405 ជា​ប្រភេទ​ម៉ាស៊ីន​ព្រី​ន​ដែលមាន​សមត្ថភាព​អាច​ព្រី​ន​បាន​យ៉ាង​ល្អឥតខ្ចោះ​នូវ​ប្រភេទ​នៃ​ពណ៌​ទាំង​បួន ហើយ​អាច​បញ្ជា​ដោយ​ប្រើ Wi-Fi បាន និង​មាន​មុខងារ​ច្រើនយ៉ាង និង L4150, L4160, L6160, L6170 និង​L6190 ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​សន្សំសំចៃ​ការប្រើប្រាស់​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​។

ម៉ាស៊ីន​ព្រី​ន​សំខាន់ៗ​ដែល យកមក​បង្ហាញ​នៅពេលនោះ​គឺ L6160, L6170 និង L6190 ព្រោះ​វា​ត្រូវបាន​បំពាក់​ដោយ Print Head ជាមួយ​ប្រព័ន្ធ Precision Core ដែល​អាច​ព្រី​ន​ក្រដាស​ខ្នាត​ធំ​ក្នុង​ល្បឿន​លឿន និង​ចំណាយ​តិច​។ សម្រាប់​ការ​ព្រី​ន​ក្រដាស​ពណ៌​មានតម្លៃ​ត្រឹមតែ ៥.២ រៀល ក្នុង​មួយ​សន្លឹក ខណៈដែល​ព្រី​ន ស & ខ្មៅ មានតម្លៃ​ត្រឹមតែ ៦ រៀល ប៉ុណ្ណោះ​។ លើសពីនេះទៅទៀត ម៉ាស៊ីន​ព្រី​ន​ម៉ាក​នេះ​មាន​មុខងារ​ព្រី​ន​ឯកសារ​ទាំងសងខាង​បាន​ដោយ​ស្វ័យប្រវត្តិ និង​ឥត​កំណត់​សម្រាប់​ទំហំ​ក្រដាស A4​។ ម៉ាស៊ីន​ព្រី​ន​ម៉ូ​ដែល​ថ្មី​ទាំងអស់នេះ​គឺ​ល្អឥតខ្ចោះ​សម្រាប់​សហគ្រាស និង​ក្រុមហ៊ុន​ធុរកិច្ច​ទាំងឡាយណា​ដែល​កំពុង​ស្វែងរក​ឧបករណ៍​ដែល​មិន​ត្រឹមតែ​អាច​កាត់បន្ថយ​ការចំណាយ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ថែមទាំង​កាត់បន្ថយ​ការប្រើប្រាស់​ក្រដាស​ទៀតផង​។​



​សម្រាប់​ទីផ្សារ​ផលិតផល projector ក្រុមហ៊ុន Epson បានដាក់​បង្ហាញ​នូវ​ម៉ូ​ដែល​Smart series​ថ្មី ចំនួន ៧ ម៉ូ​ដែល ដោយមាន​បាញ់​ពន្លឺ​ភ្លឺ​តិចជាង ៤,០០០ lumen ឧបករណ៍​ទាំងនេះ ដំណើរការបាន​យ៉ាង​ល្អឥតខ្ចោះ​សម្រាប់​បន្ទប់​ប្រជុំ​តូចៗ​នៅតាម​សហគ្រាស​ខ្នាតតូច និង​មធ្យម ស្ថាប័ន​អប់រំ និង​កន្លែងធ្វើការ​។ ម៉ូ​ដែល​ថ្មី​ទាំងនេះ​គឺ EB-S05 EB-S41 EB-X05 EB-X41 EB-W05 EB-W41 និង EB-U42 ។ អំពូល​របស់ projector ម៉ូ​ដែល​ថ្មី​នេះ កាន់​តែមាន​សភាព​ភ្លឺ​ថ្លា​ហើយ​មាន​អាយុកាល​ប្រើប្រាស់​បានយូរ​រហូតដល់​ទៅ​ជាង ៥០០០ ម៉ោង ទៅ ៦០០០ ម៉ោង ចំពោះ​ការប្រើប្រាស់​ធម្មតា normal mode និង​១០,០០០ ម៉ោង ចំពោះ​ការប្រើប្រាស់ Eco Mode ។​ម៉ាស៊ីន projector ថ្មី​ទាំងនេះ​មាន​បំពាក់​នូវ Direct Power On និង Auto Power-On ដែលជា​លក្ខណៈពិសេស​អនុញ្ញាតឱ្យ​រកឃើញ​ដោយ​ស្វ័យប្រវត្តិ​នូវ input ឬ signal ។ 

វា​ក៏មាន​ប៊ូ​តុង​Home Screen ផងដែរ ដើម្បីឱ្យ​អ្នក​ប្រើ​អាច​កំណត់​មុខងារ​នៅលើ​អេក្រង់​បាន​យ៉ាង​ងាយស្រួល​បំផុត​។ EB-U42 គឺ​ប្រភេទ projector ដែល មាន​ប្រព័ន្ធ​ឥត​ខ្សែ​ដែល​ភ្ជាប់​មកជា​មួយ វា​មាន​មុខងារ Wi-Fi Direct និង Miracast ។ មិនតែប៉ុណ្ណោះ វា​អាច​ធ្វើការ​បញ្ចាំង​ពី​ឧបករណ៍ Android ណា​ក៏​បានដែរ វា​ក៏​អាច​ដំណើរការ​ជាមួយ​ឧបករណ៍​ផ្សេងៗ​ទៀត​ក្នុងពេល​តែមួយ​បាន​ទៀតផង​។ ដោយសារ​ពហុមុខ​ងារ Multi PC របស់​វា​ទើប​ធ្វើឱ្យ​វា​អាច​ភ្ជាប់​ជាមួយ​កុំព្យូទ័រ ស្មា​ត​ហ្វូ​ន និង​ថេ​ប្លែ​ត រហូតដល់ ៥០ គ្រឿង​ឯណោះ​ក្នុងពេល​តែមួយ​។ វា​មាន​សមត្ថ​ភាពខ្លាំង​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Android និង iOS វា​អាច​បញ្ចាំង​មាតិកា ឬ​ឯកសារ​ក្នុងពេល​ដំណាលគ្នា​ពី​អេក្រង់​រហូតដល់​ទៅ ៤ អេក្រង់​។​

​ចំណែក ម៉ាស៊ីន​ស្កេ​ន Workforce DS410 ជាមួយនិង Automatic Feeding Mode ម៉ូ​ដែល​នេះ​ផ្តល់ជូន​នូវ​ការ​ស្កេ​ន​បាន​យ៉ាង​លឿន​រហូតដល់​ទៅ ២៦ ទំព័រ ឬ ៥២ រូបភាព ក្នុង​មួយ​នាទី​។ ឧបករណ៍​បញ្ជូន​ឯកសារ​ដោយ​ស្វ័យប្រវត្តិ​របស់​វា​អាច​ស្កេ​ន​ឯក​សារបាន​រហូតដល់ ៥០ ទំព័រ​ក្នុង​មួយ​លើកៗ ។  ដោយសារ​មុខងារ​ការពារ​ក្រដាស (Paper Protection) ម៉ាស៊ីន​ស្កេ​ន​ប្រភេទ​ថ្មី​នេះ នឹង​បញ្ឈប់​ការ​ស្កេ​ន​ភ្លាម​ប្រសិនបើ​រកឃើញថា​ក្រដាស​ដែល​ស្កេ​ន​នោះ​មាន​ភាពមិនប្រក្រតី​។ ជាទូទៅ Workforce DS410 មាន​សមត្ថភាព​ខ្ពស់​អាច​ស្កេ​ន​បាន​រហូតដល់​ទៅ ៣០០០ ទំព័រ​ឯណោះ ជា​រៀងរាល់ថ្ងៃ​។ ជាមួយនឹង​ម៉ាស៊ីន​ស្កេ​ន​ប្រភេទ​ថ្មី​នេះ ការ​ស្កេ​ន​ពិតជា​មាន​ភាព​លឿន​រហ័ស និង​ងាយស្រួល​មែនទែន​។ លោកអ្នក​អាច​ស្កេ​ន អាច​កែតម្រូវ (edit) រក្សាទុក និង​ផ្ទេរ​ឯកសារ​ដែល​បាន​ស្កេ​ន​នោះ​ទៅ​ថត​ផ្ទុក​ឯកសារ​ខុសៗ​គ្នា​បាន​យ៉ាង​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​ជាទីបំផុត​។​



​ម្យ៉ាងវិញទៀត Epson ជឿជាក់ថា ក្រុមហ៊ុន​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា រាប់​តាំងពី​អាជីវកម្ម​ខ្នាតតូច​រហូតដល់​សាជីវកម្ម​ធំៗ និង​គ្រឹះស្ថាន​អប់រំ​ទាំងឡាយ​នឹង​ទទួលយក ហើយ​ស្វាគមន៍​យ៉ាង​កក់    ក្តៅ​នូវ​ផលិតផល​ដែល​ត្រូវបាន​បញ្ចេញ​ដាក់លក់​នាពេលនេះ ហើយ​ពិតជា​នឹង​ផ្តល់​ការកោតសរសើរ​ដល់​ម៉ាក​ផលិតផល​របស់ Epson កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។ Epson ក៏​នឹងមាន​គម្រោង​បន្ត​ដាក់ឱ្យ​ដំណើរការ​នូវ​ផលិតផល​ថ្មីៗ​ជាច្រើន​ទៀត​នៅក្នុង​ទីផ្សារ​ផងដែរ​ដើម្បី​ផ្តល់នូវ​ជម្រើស​ដ៏​ប្រសើរ​ជាង​មុន​ដល់​គ្រប់​អតិថិជន​ទាំងអស់​។ ការខិតខំ​ពង្រឹង​រាល់​គុណភាព​ផលិតផល​របស់ Epson និង​បង្កើន​និរន្តរភាព​របស់ខ្លួន​ជា​បន្តទៀត​តាមរយៈ​យុទ្ធសាស្ត្រ​នានា​ជាច្រើន​មានដូចជា​៖ ទំនាក់ទំនង​សាធារណៈ ការផ្សាយពាណិជ្ជកម្ម ការធ្វើ​ទីផ្សារ ការ​ធានាថា​ផលិតផល​នឹងមាន​គុណភាព​ល្អ​ជាង​ផលិតផលរ​បស់ដៃ​គូប្រកួត​ប្រជែង​និង​ការផ្តល់ជូន​នូវ​សេវាកម្ម​ក្រោយ​ការលក់​ដ៏​ល្អឥតខ្ចោះ​ពី​ដៃគូ​ចែកចាយ​ដែលមាន​កិច្ចសហការ​ដ៏​យូរអង្វែង​របស់​យើង​៕

​ក្រុមហ៊ុន Epson ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ឈានមុខ​គេ​ក្នុងការ​នាំមក​ជូន​នូវ​ម៉ាស៊ីន​ព្រី​ន​ម៉ូ​ឌែ​ល inkjet ដែល​ភ្ជាប់​ប្រព័ន្ធ inktank​។​ជាមួយនិង​ម៉ាស៊ីន​ព្រី​ន​ដែលមាន​រហូតដល់​ទៅ ១៨ ម៉ូ​ឌែ​ល ដាក់លក់​នៅលើ​ទីផ្សារ អតិថិជន​អាច​ស្វែង​រកបាន​យ៉ាង​ងាយស្រួល និង​សក្តិសម​បំផុត​ក្នុង​ការយកទៅ​ប្រើប្រាស់​នៅតាម​ក្រុមហ៊ុន និង​ការិយាល័យ​។ ក្រុមហ៊ុន​ទាំងអស់​អាច​ជ្រើស​យក​ម៉ាស៊ីន​ព្រី​ន​ប្រភេទ​ណាមួយ​ក៏បាន​ដែរ ដែល​ម៉ាស៊ីន​ព្រី​ន​ទាំងអស់នោះ​សុទ្ធតែ​ឆ្លើយតបបាន​យ៉ាង​ល្អ ទាំង​ការ​សន្សំសំចៃ​ថវិកា ទាំង​កម្រិត​គុណភាព​នៃ​ការ​ព្រី​ន​។ លោកអ្នក​មិនចាំបាច់​ព្រួយបារម្ភ​អំពី​ការចំណាយ​ខ្ជះខ្ជាយ​ក្នុងការ​ព្រី​ន​ក្រដាស​ក្នុង​មួយ​ទំព័រៗ​ទៀត​នោះទេ​។ ដោយ​ប្រើ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ ម៉ាស៊ីន​ព្រី​ន​ថ្មី​នេះ​អាច​ផ្តល់នូវ​លទ្ធភាព​ខ្ពស់​ដែល​អាច​ព្រី​ន​បាន​រហូតដល់​ទៅ ៧,៥០០ ទំព័រ ក្នុង​មួយ​ដប បើ​ប្រៀបធៀប​ទៅនឹង​ម៉ូ​ដែល​មុន​បានត្រឹមតែ ៦០០០ ទំព័រ​តែប៉ុណ្ណោះ »​។



គួរបញ្ជាក់​ទៀតថា « Epson គឺជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​អេឡិចត្រូនិក​តែមួយគត់​ដែល​បានដាក់​រួមបញ្ចូល​នូវ​មុខងារ​បោះពុម្ព​ឌីជីថល​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​ម៉ាស៊ីន​ព្រី​ន​។ ត្រូវបាន​បង្កើតឡើង​ដោយ Epson មុខងារ​នេះ​អាច​សន្សំសំចៃ​ចំពោះ​ការចំណាយ​លើ​ក្រដាស​បាន​រហូតដល់​ទៅ ៥០% ឯណោះ សម្រាប់​ការប្រើប្រាស់​នៅតាម​ការិយាល័យ​។ ដូច្នេះ វា​បានបង្ហាញ​ឱ្យឃើញ​កាន់តែច្បាស់​ពី​ភាព​ដ៏​ល្អឥតខ្ចោះ​ដល់​ការិយាល័យ​ទាំងឡាយណា​ដែល​បាន​ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​ក្រដាស​។ ម៉ាស៊ីន​ព្រី​ន​គ្រប់​ម៉ូ​ដែល​ទាំងអស់ ដែល​ត្រូវបាន​បញ្ចេញ​លក់​នៅលើ​ទីផ្សារ​ដោយ​ក្រុមហ៊ុន Epson នាពេលនេះ ក៏មាន​ទំហំ​តូច​ជាង​មុន​ផងដែរ ដែល​អាច​ចូលរួមចំណែក​ក្នុងការ​សន្សំ​ទីធ្លា​ការិយាល័យ​របស់លោក​អ្នក​ទៀតផង​។ លើសពីនេះទៅទៀត ម៉ាស៊ីន​ព្រី​ន​ម៉ូ​ដែល​នេះ​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​បញ្ចូល​ទឹក​ថ្នាំ Error-free និង​មិន​ឲ្យ​កំពប់​។

សម្រាប់​ការ​រចនា​ម៉ូដ​ក្បាល​ដប​នៃ​ពណ៌​ទឹក​ថ្នាំ​វិញ គឺមាន​ភាពល្អ​ឥតខ្ចោះ​ដែល​ធានាថា​ពណ៌​ទឹក​ថ្នាំ​ណា​អាចដាក់​ចូលទៅក្នុង​ធុង​ពណ៌​ថ្នាំ​ហ្នឹង​ដោយ​មិន​ច្រឡំ​ពណ៌​គ្នា​នោះឡើយ​។ ដើម្បី​ជៀសវាង​ពី​ការ​កំពប់ទឹក​ថ្នាំ​ម៉ាស៊ីន​ព្រី​ន​ទាំងនេះ​ធានាថា​ទឹក​ថ្នាំ​ហូរ​ចេញពី​ដប​តែ​នៅពេលដែល​ទឹក​ថ្នាំ​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ធុង​ថ្នាំ​តែប៉ុណ្ណោះ​។ ដើម្បី​ជា​កាដូ​សម្រាប់​អតិថិជន រាល់​ការទិញ​ម៉ាស៊ីន​ព្រី​ន​ម៉ូ​ដែល​នេះ យើង​នឹង​ផ្តល់ជូន​នូវ​ការធានា​រយៈពេល ២​ឆ្នាំ ទាំង​គ្រឿងបន្លាស់ និង​សេវាកម្ម ឬ​អាស្រ័យ​លើ​ស្ថានភាព​ម៉ាស៊ីន​ព្រី​ន​។​





( អត្ថបទ​ពាណិជ្ជកម្ម ) 


Tag:
 Champanhce
© រក្សាសិទ្ធិដោយ thmeythmey.com