ពីនេះ ពីនោះ
ពាក្យ​ដែលមាន​«​កិត្តិ​»​នៅ​ខាងដើម បង្ហាញ​នូវ «​សេចក្តី​ល្បីល្បាញ​»!
25, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​កិត្តិ​»​នៅ​ខាងដើម​តែង​មានន័យថា សេចក្តី​សរសើរ ថ្កុំថ្កើង រុងរឿង  និង​ល្បីល្បាញ​។ ពាក្យ «​កិត្តិ​»​ជា​បាលី និង​សំស្ក្រឹត សម្រាប់​បំពេញ​អត្ថន័យ​បន្ថែម​ឱ្យ​ពាក្យ​ដទៃទៀត​។



​ផ្អែក​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​អមដោយ «​កិត្តិ​» នៅ​ខាងដើម​មានដូចជា​៖ កិត្តិយស​(​យស​សក្តិ​ដែល​ល្បី​ទូទៅ​,​កេរ្តិ៍ឈ្មោះ​ដ៏​រុងរឿង​), កិត្តិនាម​(​នាម​ល្បី​ល្បាយ​), កិត្តិគុណ​(​សេចក្តីចម្រើន​), កិត្តិសព្ទ​(​សូរ​សរសើរ​)​។

​ជារួម​«​កិត្តិ​»​ជា​ពាក្យ​ដែល​ឈរ​នៅ​ដំបូង​គេ បន្ទាប់ពី​ពាក្យ​ដទៃ អាច​សម្រាយ​យ៉ាងណា​ក៏បាន ឱ្យតែ​ស្ថិតនៅ​ក្នុងន័យ​ថា សេចក្តី​រុងរឿង ថ្កុំថ្កើង សរសើរ និង​ល្បីល្បាញ​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com