ពីនេះ ពីនោះ
ឈ្មួញ​រកស៊ី​នៅ​កំពង់​លួង ប្រើ​ទូក​ជាមធ្យោ​បាយ​លក់​ផលិតផល​របស់​ពួកគេ​
19, Jan 2018 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
ប្រជាជន​នៅ​ភូមិ​បណ្តែត​ទឹក កំពង់​លួង ក្នុង​ខេត្តពោធិសាត់ ពួកគេ​រស់នៅ​លើទឹក​ពេញ​មួយឆ្នាំ​។ ទូក​គឺជា​មធ្យោបាយ​តែមួយគត់ សម្រាប់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទៅមក​តាម​ផ្ទះ​។ អ្នកលក់ដូរ បាន​បណ្តែតទូក​ដើម្បី​លក់​ផលិតផល​របស់​ពួកគេ​មានដូចជា ម្ហូបអាហារ  សាច់​ស្រស់ បន្លែ និង​សម្ភារៈ​បរិក្ខា​អគ្គិសនី ដូចជា​ទូរទស្សន៍​ជាដើម​។ អ្នកជំនួញ​ទាំងនោះ ភាគច្រើន​ជា​ជនជាតិខ្មែរ និង​វៀតណាម​។ ជនជាតិ​ទាំងពីរ​នេះ គេ​រស់នៅ​ដាច់ដោយឡែក​ពីគ្នា​ដោយសារ​ទំនៀមទម្លាប់ និង​របៀប​រស់នៅ​ផ្សេងគ្នា​។​






© រក្សាសិទ្ធិដោយ thmeythmey.com