អត្ថបទពាណិជ្ជកម្ម
​ធនាគារ BSP បោះទុន​រាប់លាន​ដុល្លារ បង្កើត​ក្រុមហ៊ុន BSP Finance Ltd ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​
19, Jan 2018 , 10:57 am        
រូបភាព
​ធនាគារ ប៉ាស៊ីហ្វិក​ខាងត្បូង (BSP) ដែលជា​ធនាគារ​ឈានមុខ​គេ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង បាន​បើកសម្ពោធ​ឲ្យ​ដំណើរការ​នូវ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ថ្មី​របស់ខ្លួន គឺ BSP Finance (Cambodia) Plc កាលពី​ថ្មីៗ​នេះ នៅ​រាជធានី​ភ្នំពេញ​។​ក្រុមហ៊ុន BSP Finance (​កម្ពុជា​) ម​.​ក​. នឹង​ផ្ដល់នូវ​សេវាកម្ម​ហិរញ្ញវត្ថុ នានា​ដូចជា ជួល​ដើម្បី​ទិញ ភតិសន្យា​ដើម្បី​ក្លាយជា​កម្មសិទ្ធិ និង​ភតិសន្យា​ហរិញ្ញវត្ថុ​។​

BSP គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដែលមាន​ទុន​រឹងមាំ មានការ​គោរព និង​ទទួលផល​ចំណេញ​នៅក្នុង​ប្រទេស​ប៉ា​ពូ ញូ​វ ហ្គី​នា និង​តំបន់​ប៉ាស៊ីហ្វិក​។ ប្រាក់ចំណេញ​ដុល​ក្រោយ​កាត់​ពន្ធ​របស់ BSP នៅ​ឆ្នាំ ២០១៦ គឺមាន​ចំនួន ១៧៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​គណនី​តុល្យការ​របស់ BSP គឺមាន​ចំនួន​ទឹកប្រាក់ ៣៦០០ លាន​ដុល្លារ ហើយ​មូលធន​ទីផ្សារ គឺមាន​ចំនួន ១២៣០ លាន​ដុល្លារ​”​។ ក្នុងពេល​បច្ចុប្បន្ន ក្រុមហ៊ុន BSP Finance Ltd មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ហ្វ៊ី​ជី ប៉ា​ពូ ញូ​វ ហ្គី​នា កោះ​សូ​ឡូ​ម៉ុ​ន និង​ប្រទេស​កម្ពុជា​។​



​លោក រ៉ូ​ប៊ី​ន ហ្វ្លេ​មីង (Robin Fleming) អគ្គនាយក​ក្រុមហ៊ុន BSP គ្រុប បាន​ថ្លែងថា ក្រុមហ៊ុន BSP បានបញ្ចប់​ជា​ស្ថាពរ​នូវ​ការចូល​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន RMA Financial Service (Cambodia) Plc ជាមួយនឹង​ដៃគូ​អាជីវកម្ម​រួម​គឺ ក្រុមហ៊ុន អ អឹម អេ គ្រុប (RMA Group) កាលពី​ខែឧសភា ឆ្នាំ ២០១៧ ហើយ​ក្រុមហ៊ុន​នេះ​ត្រូវបាន​ផ្លាស់ប្ដូរ​ឈ្មោះ​ទៅជា BSP Finance (​កម្ពុជា​) ម​.​ក វិញ​។ វត្ថុបំណង​របស់​ក្រុមហ៊ុន​BSP និង​ដៃគូ​របស់ គឺ​បង្កើន និង​អភិវឌ្ឍ​អាជីវកម្ម នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ យើង​នឹង​ផ្ដោតលើ​ទិសដៅ​នៃ​ភាព​ចំណេញ និង​ចំណែក​ទីផ្សារ​”​។​លោក  រ៉ូ​ប៊ី​ន ហ្វ្លេ​មីង បាន​បន្តទៀតថា​៖ “​យើង​សង្ឃឹមថា បទពិសោធន៍​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ជួយ​ឲ្យ BSP Finance (​កម្ពុជា​) ម​.​ក កាន់តែ​រឹងមាំ ស្រប​ពេលដែល​សំឡឹងមើល​លើ​ការធ្វើ​អាជីវកម្ម​បន្ថែម​នៅក្នុង​តំបន់​ទន្លេមេគង្គ ដែលជា​តំបន់​មាន​សក្ដានុពល​សម្រាប់​ឲ្យ​យើង​បង្កើន​វត្តមាន​នៅក្នុង​តំបន់ ដោយ​មិន​ត្រឹមតែ​ផ្ដល់នូវ​ហិរញ្ញប្បទាន​ទ្រព្យសកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ផ្ដល់នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងទៀត​ផងដែរ​”​។​ក្នុងនោះ​ដែល​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន BSP មាន​ទំនុកចិត្ត​ថា អតិថិជន​នឹង​យល់ថា ក្រុមហ៊ុន BSP Finance នឹង​ក្លាយជា​ដៃគូ​អាជីវកម្ម​ជំនាញ​មាន​អត្ថប្រយោជន៍​សម្រាប់​ពួកគាត់​នៅក្នុង​ប្រទេស​កម្ពុជា​។ 

​ម្យ៉ាងវិញទៀត​លោក កូ​ស្តា​ស កុង​ស្តង់​ទី​នូ (Sir Kostas Constantinou)​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា និង​ធនាគារ ប៉ា​ពូ ញូ​វ​ហ្គី​នៀ (BPNG) ដែល​បានរួម​ចំណែក​ដល់​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ក្នុង​ការបើក​ក្រុមហ៊ុន​ហិរញ្ញប្បទាន​ទ្រព្យសកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ថ្លែងអំណរគុណ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន BSP Finance Ltd ក្រុមហ៊ុន អ អឹម អេ គ្រុប ដែលជា​ដៃគូ និង​អគ្គនាយក​ក្រុមហ៊ុន​គឺ លោក ខេ​វិ​ន វីត​ក្រា​ហ្វ (Kevin Whitcraft) ដែលជា​ច្រើន​ឆ្នាំ​មកនេះ បានរួម​ចំណែក​ដល់​ការវិនិយោគ​អាជីវ​កម្មនេះ និង​ចែករំលែក​បទពិសោធន៍​នៅក្នុង​ប្រទេស ក៏ដូចជា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​អាជីវកម្ម​រួមគ្នា​មួយ​នេះ​ផងដែរ​។

ក្រុមប្រឹក្សាភិបាល និង​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន​រំពឹងថា​នឹង​ទទួលបាន​ផលចំណេញ​សម្រាប់​ឆ្នាំ ២០១៨ ហើយ​ការបង្កើត​ក្រុមហ៊ុន BSP Finance (​កម្ពុជា​) នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន BSP អាច​ពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​របស់ខ្លួន​ទៅក្នុង​វិស័យ​កាន់តែច្រើន​ថែមទៀត​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com