ពីនេះ ពីនោះ
ព័ត៍មានសុខភាព
និស្សិត​ភាគច្រើន​ញៀន​នឹង​ការប្រើប្រាស់​ទូរ​ស័​ព្ទ
18, Apr 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា និស្សិត​ចំណាយពេល​រហូតដល់ ១០​ម៉ោង​ឯណោះ​ក្នុង​មួយថ្ងៃ​លើ​ការប្រើប្រាស់​ទូរស័ព្ទដៃរ​បស់​ពួកគេ​។ លទ្ធផល​នៃ​ការសិក្សា​របស់​អាមេរិក​មួយ​នេះ​បាន​បញ្ជាក់ថា មនុស្ស​វ័យក្មេង​មួយចំនួន​បាន​កើតជា​អាកា​រៈ​ញៀន​នឹង​ការប្រើប្រាស់​ទូរស័ព្ទ​រប​ស់​ខ្លួន​ហើយ​។



​ការ​ញៀន​នឹង​ការប្រើ​ទូរស័ព្ទដៃ​គឺជា​ទម្លាប់​មួយ ដែល​អ្នក​មិនអាច​ឈប់​ប្រើប្រាស់​ទូរស័ព្ទដៃ​បាន ទោះបីជា​វា​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ភាពសប្បាយ​រីករាយ​រប​ស់​យើង​ក៏ដោយ​។

​អ្នកដឹកនាំ​ការសិក្សា​ថ្មី​មួយ​នេះ​បាន​ណែណាំ​ថា រឿងនេះ​អាច​កើតឡើង​នៅពេលដែល​អ្នក​ប្រើ​ទូរស័ព្ទដៃ​ឈានទៅដល់​ចំណុច​ខ្ពស់​មួយ ដែល​ពួកគេ​មិនអាច​គ្រប់គ្រង​ការប្រើប្រាស់​ទូរស័ព្ទ​រប​ស់​ខ្លួន​បាន​តទៅទៀត​។ ផលវិបាក​អវិជ្ជមាន​ធ្ងន់​ធ​ញ​ងរ​រួមមាន​ដូចជា សកម្មភាព​គ្រោះថ្នាក់​ដូចជា ការសរសេរ​សារ​ក្នុងពេល​បើកបរ​។​

​ការសិក្សា​ចុងក្រោយ​មួយ​នេះ​បានធ្វើការ​សង្កេត​ទៅលើ​ការប្រើប្រាស់​ទូរស័ព្ទដៃ និង​ការ​ញៀន​របស់​និស្សិត​ជនជាតិ​អាមេរិក ១៦៤​នាក់​។ និស្សិត​ទាំងនោះ​បាន​ប្រាប់ថា ការប្រើប្រាស់​របស់​ពួកគេ​មាន​រហូតដល់ ៩​ម៉ោង​ក្នុង​មួយថ្ងៃ​ឯណោះ​។ វា​មាន​ភាពខុសគ្នា​គួរ​ឲ្យ​កត់សម្គាល់​មួយ​ទៅលើ​ពេលវេលា​ប្រើប្រាស់​ទូរស័ព្ទ​និស្សិត​ស្រី​និង​ប្រុស ដោយ​ស្ត្រី​ប្រើ​ប្រហែល ១៥០​នាទី​ឡើងទៅ​ក្នុង​មួយថ្ងៃ​។

​សកម្មភាព​ដែល​ពួកគេ​ធ្វើជា​ញឹកញាប់​នោះ​មានដូចជា ការសរសេរ​សារ ការផ្ញើរ​អ៊ី​ម៉ែ​ល ការបើក​អ៊ី​ន​ធើ​ណេ​ត ការមើល Facebook និង​ការប្រើប្រាស់​កម្មវិធី​បណ្តា​ញ​សង្គម​ផ្សេងៗ​ទៀត​ដូចជា Instagram  និង Pinterest ជាដើម​។ គេ​បាន​រកឃើញ​ទៀតថា ស្ត្រី​ចំណាយពេល​ចុច​សរសេរ​សារ​ជា​អក្សរ​យូរ​ជាង​បុរស ហើយក៏​ទំនង​ជាមាន​អារម្មណ៍មិនល្អ​នៅពេល​ទូរស័ព្ទ​ពួកគេ​ជិត​អស់​ថ្ម​ដែរ​។ បុរស​តែង​ចំណាយពេល​លេង​ហ្គេម​តាម​ទូរស័ព្ទ​យូរ​ជាង​ស្ត្រី​ដែរ​។

​យ៉ាងណាមិញ ការសិក្សា​នេះ​មិនបាន​ផ្តល់​អំណះអំណាង​ថា រាល់​សកម្មភាព​ទាំងអស់នេះ​អាចធ្វើ​ឲ្យ​មនុ​ស្សញៀន​នឹង​ការប្រើប្រាស់​ទូរស័ព្ទដៃ​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com