អត្ថបទពាណិជ្ជកម្ម
ដូ​មី​ណូ​ភី​ហ្សា​រកឃើញ​ជើងឯក​ធ្វើ​ភី​ហ្សា លឿន​បំផុត​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ធ្វើ​ភី​ហ្សា​ថ្នាក់​តំបន់​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​
19, Jan 2018 , 11:43 am        
រូបភាព
​បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ជម្រុះ​យ៉ាង​សម្រិតសម្រាំង​នៅតាម​ហាង​ទាំង ៧ សាខា​, ដូ​មី​ណូ​ភី​ហ្សា ដែលជា​ភី​ហ្សា​លេខ​មួយ​មកពី​សហរដ្ឋអាមេរិក បាន​រកឃើញ​ជ័យលាភី​ពីររូប ដែលជា​ជើង​ខ្លាំង​ដាច់​គេ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​កម្មវិធី «​ប្រកួតប្រជែង​ធ្វើ​ភី​ហ្សា​នៅ​កម្ពុជា​» ដែល​រៀបចំឡើង​នៅ​ហាង​ដូ​មី​ណូ​ភី​ហ្សា សាខា​បឹង​កេងកង នា​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨​។​

​ជ័យលាភី​លេខ ១ ក្នុង​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ បាន​ទៅលើ​បេក្ខជន​ឈ្មោះ ផុន សំបូរ ដែលជា​ជើង​ខ្លាំង​ខាង​ធ្វើ​ភី​ហ្សា​មកពី​ហាង​ដូ​មី​ណូ​សាខា​បឹង​កេងកង ដោយ​លោក​ទទួលបាន​ពានរង្វាន់​តំណាង​ជ័យលាភី ប្រាក់រង្វាន់ ដំណើរ​កម្សាន្ត​ទៅកាន់​ខេត្តកោះកុង និង​ឱកាស​ក្នុងការ​បន្តទៅ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ធ្វើ​ភី​ហ្សា​ថ្នាក់​តំបន់​នៅ​អាស៊ី​ប៉ាស៊ីហ្វិក និង​ថ្នាក់​សកលលោក ដែល​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស សហរដ្ឋអាមេរិក​។ ចំណែកឯ​ជ័យលាភី​លេខ ២ គឺ​បាន​ទៅលើ​បេក្ខជន ណន ដា​រ៉ា ជើង​ខ្លាំង​មកពី​ហាង​ដូ​មី​ណូ​សាខា​ផ្សារ​ដើមថ្កូវ អម​ជាមួយ​ប្រាក់រង្វាន់ និង​ដំណើរ​កំសាន្ត​ទៅកាន់​ខេត្តកោះកុង​ដូចគ្នា​។​



​ជាមួយនឹង​ដៃ​កាន់​ពានរង្វាន់​ជាប់​ប្រកបដោយ​មោទនភាព បេក្ខជន ផុន សំបូរ បានបង្ហាញ​នូវ អារម្មណ៍​រំភើប​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​គ្រង​តំណែង​ជា​ជ័យលាភី​លេខ ១ ធ្វើ​ភី​ហ្សា​លឿន​ជាងគេ​បំផុត​ប្រចាំឆ្នាំ ២០១៨ ដោយ​សំបូរ ចំណាយ​រយៈពេល​ត្រឹមតែ ១ នាទី ៥២ វិនាទី ប៉ុណ្ណោះ ក្នុងការ​ធ្វើ​ភី​ហ្សា ៣ ប្រភេទ​ផ្សេង​ពីគ្នា​។ លោក សំបូរ បាន​និយាយ​ជាមួយនិង​ស្នាមញញឹម​ក្តុកក្តួល​ថា «​ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ទេ​ថា ថ្ងៃនេះ​ខ្ញុំ​បាន​កាន់​ពាន​ជា​ជើង​ខ្លាំង​ធ្វើ​ភី​ហ្សា​លឿន​ជាងគេ ក្នុងចំណោម​ជើង​ខ្លាំង​ទាំង ១៥ រូប​មកពី​បណ្តា​សាខា​ទាំង ៧ របស់​ដូ​មី​ណូ​នៅ​កម្ពុជា​។ នេះ​ជា​មោទនភាព​ដ៏​ធំ​បំផុត​សម្រាប់​ខ្ញុំ​ក្នុងនាម​ជា​បុគ្គលិក​ដូ​មី​ណូ​ភី​ហ្សា ដើម្បី​ធ្វើជា​អ្នកតំណាង​ដូ​មី​ណូ​កម្ពុជា ទៅ​ចូលរួម​ការប្រកួតប្រជែង​ជាមួយ​បេក្ខជន​តំណាង​ហាង​ដូ​មី​ណូ​ភី​ហ្សា​មកពី​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។ ប្រសិនបើ​ខ្ញុំ​មានឱកាស​បានជា​ប់​ការប្រកួត​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ទៀត ខ្ញុំ​នឹង​បាន​ចូលទៅ​កាន់ការ​ប្រកួត​ថ្នាក់​សកល​ធំ​ផ្តាច់​ព្រ័ត នៅ​ទីក្រុង​ឡាស​វេ​ហ្គាស សហរដ្ឋអាមេរិក​ដែលជា​ក្តី​ស្រមៃ​ដ៏​ធំ​បំផុត​របស់ខ្ញុំ​។​





​លោក លាង សុវណ្ណរិទ្ធិ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​យីន​កុក​ហ្វូ​ដខប ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​នាំចូល​ម៉ាក​ដូ​មី​ណូ​ភី​ហ្សា​មក​កម្ពុជា បាន​មានប្រសាសន៍ថា​«​យើង​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​ធ្វើ​ភី​ហ្សា​ដ៏​អស្ចារ្យ​នេះ​ឡើង ដើម្បី​លើកទឹកចិត្ត ក៏ដូចជា​ជ្រើសរើស​បុគ្គលិក​ដែលជា​ជើង​ខ្លាំង​មាន​សម្ថ​ភាព​ខ្ពស់​ក្នុងការ​ធ្វើ​ភី​ហ្សា​បាន​លឿន​ជាងគេ ស្របតាម​គុណភាព​និង​ស្តង់ដារ​របស់​ដូ​មី​ណូ ដើម្បី​ឈានចូល​ទៅ​ចូលរួម​ការប្រកួតប្រជែង​បន្ត​លំដាប់​អន្តរជាតិ​ជាមួយ​បុគ្គលិក​ដូ​មី​ណូ​មកពី​បណ្តា​ប្រទេស​នានា​ទូទាំង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ក៏ដូចជា​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏​ធំ​ផ្តាច់​គេ​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស សហរដ្ឋអាមេរិក ប្រចាំឆ្នាំ ២០១៨ នេះ​។ តាមរយៈ​ការប្រកួតប្រជែង​ថ្ងៃនេះ គណៈកម្មការ​របស់​យើង​បាន​វាយតម្លៃ​យ៉ាង​សុ​ក្រិត​ទៅលើ​ល្បឿន​ធ្វើ និង​គុណភាព​រសជាតិ​របស់​ភី​ហ្សា ហើយ​ក្នុងនាម​ខ្ញុំ​ជា​ថ្នាក់​គ្រប់គ្រង ខ្ញុំ​ពិតជា​រំភើប​បំផុត​ដែល​ឃើញ​បុគ្គលិក​របស់​យើង មាន​សមត្ថភាព​ក្នុងការ​ធ្វើ​ភី​ហ្សា​បាន​លឿន​ជាមួយនឹង​គុណភាព​រសជាតិ​ស្របតាម​ស្តង់ដារ​ដូច​អ្វីដែល​យើង​ចង់បាន​។ ខ្ញុំ​សង្ឃឹមថា សំបូរ  ដែលជា​ជ័យលាភី​ឆ្នាំនេះ នឹងមាន​ឱកាស​ដណ្តើម​បាន​ជ័យលាភី​លើ​ឆាក​អន្តរជាតិ​ដើម្បី​ជា​មុខមាត់​របស់​កម្ពុជា​យើង​។​»





​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​ប្រកួតប្រជែង​ធ្វើ​ភី​ហ្សា គឺជា​កម្មវិធី​ដ៏​ធំ​ប្រចាំឆ្នាំ​លំដាប់​អន្តរជាតិ ដែល​រៀបចំឡើង​នៅ​គ្រប់​សាខា​របស់​ដូ​មី​ណូ​នៅតាម​បណ្តា​ប្រទេស​នីមួយៗ ដើម្បី​ជាការ​លើកទឹកចិត្ត និង​ជំរុញ​សមត្ថភាព​បុគ្គលិក​រប​ស់​ដូ​មី​ណូ​ទាំងអស់ ក្នុងការ​ធ្វើ​ភី​ហ្សា​ប្រកបដោយ​គុណភាព​ស្តង់ដារ ក្នុង​ល្បឿន​លឿន ស្របតាម​ពាក្យស្លោក​របស់​ដូ​មី​ណូ ដែលជា​អ្នកជំនាញ​ខាង​ផ្នែក​ដឹកជញ្ជូន​ឆាប់រហ័ស​បំផុត​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com