ពីនេះ ពីនោះ
ចូរ​ធ្វើខ្លួន​ជា​Proactive កុំ​ធ្វើជា Reactive!
20, Jan 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​មាន​សេចក្តីសុខ​បាន​អាស្រ័យ​លើ​ការជ្រើសរើស​បុគ្គល​លក្ខណៈ​ដែល​សាក​សម​។ នៅលើ​លោក​នេះ​មាន​មនុស្ស​ពីរ​ប្រភេទ គឺ​មនុស្ស Proactive និង Reactive​។ មនុស្ស Proactive ប្រែ​មកជា​ភាសា​ខ្មែរ ជា​បុគ្គល​ចេះ​ទទួលខុសត្រូវ និង​ធ្វើ​អ្វីមួយ​ឱ្យ​សម្រេច​ឡើង ឯម​នុស្ស Reactive ចូលចិត្ត​ទម្លាក់កំហុស​លើ​អ្នកដទៃ និង​អង្គុយចាំ​ឱ្យ​អ្វីមួយ​កើតមាន​លើ​ខ្លួន​។​

 
​ហេតុអ្វី​ត្រូវ​ធ្វើជា​មនុស្ស Proactive ជាជាង Reactive? ធ្វើ​ខ្លួនឯង​ឱ្យក្លាយ​ជាម​នុស្ស proactive បង្ហាញឱ្យឃើញ​នូវ​ទង្វើ​ល្អៗ ដែល​ផ្តោតអារម្មណ៍​លើ​អ្វីដែល​ខ្លួន​អាច​គ្រប់គ្រង​បាន ដើម្បី​ធ្វើឱ្យ​ពួកគេ​មាន​សន្តិភាព​ផ្លូវចិត្ត និង​មាន​ម្ចាស់ការ​លើ​ខ្លួនឯង​។ រៀន​ញញឹម​ដាក់​បញ្ហា និង​រៀន​រស់នៅ​ជាមួយ​បញ្ហា​ទោះបី​មិនអាច​ដោះស្រាយបាន​ក៏ដោយ​។ 
 
​ដើម្បី​ផ្លាស់ប្តូរ​ច្នៃ​ខ្លួនឯង​ឱ្យ​ក្លាយជា​បុគ្គល Proactive ត្រូវ​ហ៊ាន​ចំណាយ​លើ​រឿង​ទាំងអស់នេះ​ជាមុនសិន​៖ មនុស្ស Proactive បែបនេះ គឺ​ឋិត​នៅ​ឆ្ងាយ​ពី​មនុស្ស​ផ្សេងៗ ដែល​មិន​ស្តែង​ឱ្យឃើញ​នូវ កំហឹង ចេះ​ទទួលខុសត្រូវ​លើ​ការសម្រេចចិត្ត​របស់ខ្លួន គិត​មុន​នឹងធ្វើ ចាប់ផ្តើម​ម្តងទៀត​បន្ទាប់ពី​បរាជ័យ ស្វះ​ស្វែងរក​មធ្យោបាយ​ថ្មីៗ ដើម្បី​ធ្វើ​កិច្ច​ការឱ្យ​សម្រេច ផ្តោតលើ​បញ្ហា​ដែល​ខ្លួន​មាន និង​មិន​បារម្ភ​នឹង​បញ្ហា​ដែល​ខ្លួន​មិនអាច​ដោះស្រាយបាន​។ 
 
​ជៀសវាង​ធ្វើជា Reactive ក្រៅពី​ចាត់ទុក​ខ្លួនឯង​ជា​ជនរងគ្រោះ មនុស្ស Reactive ឆាប់​ទម្លាក់កំហុស​លើ​គេ ខឹង​ភ្លាម និយាយ​ភ្លាម យំយែក រងចាំ​អ្វីមួយ​កើតមាន​ដល់​ខ្លួន និង​ផ្លាស់ប្តូរ​តែ​នៅពេល​ទល់​ច្រក​។​
 
​តែ​ចូរ​ចងចាំ​ថា អ្នក​មិនត្រូវ​ធ្វើជា​មនុស្ស​ដែល​ល្អឥតខ្ចោះ​នោះឡើយ និង​កុំ​បណ្តោយ​ខ្លួន​ក្លាយជា មនុស្ស Reactive​។ ពេលនេះ​កត្តា​ដែល​សំខាន់​ត្រូវ​រៀបចំខ្លួន​ជា Proactive រហូតដល់​ក្លាយជា​ទម្លាប់​ល្អ​៕ 
 
​ដកស្រង់​ពី​សៀវភៅ ទម្លាប់​៧​យ៉ាង​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​យុវវ័យ រក្សា​សិទ្ធ​ដោយ Entertainment and Knowledge
 
 

© រក្សាសិទ្ធិដោយ thmeythmey.com