ពីនេះ ពីនោះ
ក្រមា១ពាន់ម៉ែត្រ បានព្រោះហេតុខ្មែររួមគ្នា
×
-GoGo Cambodia មករួមគ្នាកុំអល់អែក
កុំមើលហើយចាំស្រែក រួមបំបែកកំណត់ត្រា។
-អំបោះកីតម្បាញ ត្រល់បង្ហាញយ៉ាងសង្ហា
ត្រៀមរួមត្បាញក្រមា ឲ្យអស្ចារ្យល្បីខ្ទរខ្ទារ។
-ក្រមា១ពាន់ម៉ែត្រ បានព្រោះហេតុខ្មែររួមគ្នា
ពុកម៉ែអ៊ុំមីងមា ទោះបីជាពិការក្តី។
-ពិសេសយុវជន ដែលជាធនកម្លាំងថ្មី
រួមត្បាញទាំងប្រុសស្រី មិនចេះក្តីអាចរៀនបាន។
-រួមរក្សវប្បធម៌ បើកទំព័រឲ្យល្បីថ្កាន
ប្រាប់ថាខ្មែរធ្វើបាន ពេលស្រុកក្សាន្តលែងច្បាំងគ្នា។
-អំបោះមួយសរសៃ រួមគ្រប់ដៃពិតបានជា
ក្រមាវែងរួមគ្នា Cambodia កាន់តែល្បី។
Tag:
ក្រមា
ឯតទគ្គកម្ម
កំណត់ត្រាពិភពលោក
Guinness book
© រក្សាសិទ្ធិដោយ thmeythmey.com