កីឡាអន្តរជាតិ
ជាង​៣​ពាន់​លាន​ដុល្លារ​ត្រូវ​ចំណាយ​លើ​ភ្នាក់ងារ​ទិញដូរ​កីឡាករ រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​
21, Jan 2018 , 8:30 am        
រូបភាព
 (លោក Mino Raiola (ឆ្វេង) និងលោក Jorge Mendes ដែលជាកំពូលភ្នាក់ងារបញ្ចុះបញ្ចូលកីឡាករលំដាប់ពិភពលោក)
(លោក Mino Raiola (ឆ្វេង) និងលោក Jorge Mendes ដែលជាកំពូលភ្នាក់ងារបញ្ចុះបញ្ចូលកីឡាករលំដាប់ពិភពលោក)
ការស្រាវជ្រាវ​ថ្មី​ពី​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​ឲ្យ​ដឹងថា ទឹកប្រាក់ ២.៥​ពាន់​លាន​ផោន ប្រមាណ ៣.៤៤​ពាន់​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ចំណាយ​ទៅកាន់​ភ្នាក់ងារ​ទិញដូរ​កីឡាករ​សម្រាប់​ក្លិប​ក្នុង​តំបន់​អឺរ៉ុប​គិត​ចាប់ពី​ឆ្នាំ​២០១៣​មក​។

 
​ប្រាក់ (​ថ្លៃ​ទឹកតែ​) ដែល​ត្រូវ​ចំណាយ​ទៅ​ឲ្យ​ភ្នាក់ងារ​ខាងលើនេះ​ស្មើនឹង ១៣​ភាគរយ​នៃ​ប្រាក​ចំណាយ​សម្រាប់​ការទិញ​ដូរ​កីឡាករ​ទាំងអស់​ចំនួន ១៩​ពាន់​លាន​ផោន ប្រហែល ២៦.១៧​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៥​ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៣ ដល់ ២០១៨​។​


 
​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​របស់​អឺរ៉ុប​បាន​ពិពណ៌នា​ដោយ​សង្កត់ធ្ងន់​លើ​សក្តានុពល​អំណាច និង​សក្តានុពល​រកប្រាក់​ចំណូល​របស់​អ្នកជំនាញ​បញ្ចុះបញ្ចូល រួមទាំង​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​អាច​រកបាន​ដោយ​គ្រាន់តែ​អាច​នាំ​កីឡាករ​ផ្លាស់​ទៅកាន់​ក្លិប​មួយទៀត​បាន​។​


 
UEFA ក៏បាន​រកឃើញថា នៅក្នុង​ការផ្ទេរ ៣២​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺមាន​តម្លៃ​ផ្ទេរ​១​លើក​ថ្លៃ​យ៉ាងហោចណាស់ ៧៥៨.០០០​ផោន ប្រមាណ​ជាង​១​លាន​ដុល្លារ​ដែរ សម្រាប់​ថ្លៃ​សេវា​ដែល​បង់​ទៅ​ឲ្យ​ភ្នាក់ងារ​ដែល​ជោគជ័យ​ក្នុងការ​បញ្ចុះ​ប​ញ្ជូ​ល​ឲ្យ​កីឡាករ​ចុះ​កិច្ចព្រមព្រៀង​ប្តូរ​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយទៀត​៕
 
 

Tag:
 បាល់ទាត់​
  ភ្នាក់ងារ​ទិញដូរ​កីឡាករ​
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com