ជាតិ
ត្នោត​ជាង​៥​ពាន់​ដើម​គ្រោង​ដាំ​នៅ​អម​ទំនប់​បឹង​វា​ម ដើម្បី​ប្រែក្លាយ​ទៅ​តំបន់​ទេសចរណ៍​
20, Jan 2018 , 8:30 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​កំពង់ចាម គ្រោង​ដាំ​ដើមត្នោត​ប្រមាណ ៥,២៥២​ដើម នៅ​អម​សងខាង​ទំនប់​បឹង​វា​ម ក្នុងស្រុក​ស្រី​សន្ធរ ដើម្បី​ប្រែក្លាយ​ទំនប់​នេះ ទៅជា​តំបន់​ទេសចរណ៍ និង​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ​។ ការ​កប់​គ្រាប់ត្នោត នៅតាម​ជើង​ទំនប់​បឹង​វា​ម​គ្រោង​ធ្វើ​នៅ​ពាក់កណ្តាល​ខែមីនា​ខាងមុខ​។​



​ការលើកឡើង​ដូច្នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ថ្ងៃទី​១៥ ខែមករា ដោយ​លោក គួច ចំរើន បានលើកឡើង​ទៀតថា ទំនប់​បឹង​វា​ម ដែល​ក្រសួង​ធនធានទឹក​កំពុង​ពង្រឹង​ឡើងវិញ មាន​ជាប់​ពាក់​ព​ន្ធ័​ទៅនឹង​រឿង​ប្រវត្តិសាស្ត្រ​ស្តេច​កន​។ 


 
​លោក លឹម គានហោ បាន​គាំទ្រ​ចំពោះ​គម្រោង​នេះ ជាមួយនឹង​ការបញ្ជា​ក់ថា លោក នឹង​ចាត់​មន្ត្រី​ជំនាញ​របស់​ក្រសួង​ចុះទៅ​សិក្សា និង​រៀបចំ​ប្លង់​ដាំ​ដើមត្នោត ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដល់​ទំ​បន់​នៅពេល​ដើមត្នោត​ធំ​។ សម្រាប់​លោក​រដ្ឋមន្ត្រី ខេត្តកំពង់ចាម គួរ​មាន​តំបន់​មួយ​ដែល​បង្ហាញ​ពី​ការផ្សារភ្ជាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ទៅនឹង​ដើមត្នោត ដូចជា​ការឡើង​យក​ទឹកត្នោត រហូត​ផលិត​ចេញ​ជា​ស្ករត្នោត នំត្នោត និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ពី​ត្នោត ដែលជា​អត្តសញ្ញាណ​របស់​ជាតិ​៕

Tag:
 ទេសចរណ៍​
 ​ដើមត្នោត​
 ​គួច ចំរើន​
  លឹម គានហោ​
 ​កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com