កីឡាអន្តរជាតិ
អន្តរជាតិ
​កីឡាករ​អាមេរិក Christian Coleman ប្រើពេល​៦.៣៧​វិនាទី​លើ​ការរត់​ចម្ងាយ​៦០​ម៉ែត្រ​
20, Jan 2018 , 2:18 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​អាមេរិក Christian Coleman បាន​បង្កើត​កំណត់ត្រា​ថ្មី​លើ​ពិភពលោក​លើ​វិញ្ញាសា​រត់​ចម្ងាយ​៦០​ម៉ែត្រ ដោយ​ប្រើ​ថិរវេលា​តែ ៦.៣៧​វិនាទី នា​ព្រឹត្តិការណ៍ Clemson Invitational ក្នុង​រដ្ឋ South Carolina កាលពី​ថ្ងៃ​សុក្រ ទី​១៩ ខែមករា​។​

 
​កំណត់ត្រា​ដែល​កីឡាករ​វ័យ​២១​ឆ្នាំនេះ សម្រេចបាន​នោះ មាន​ថិរវេលា​លឿន​ជាង​កំណត់ត្រា​ចាស់​តែ ០.០២​វិនាទី​ប៉ុណ្ណោះ ។  ម្ចាស់​កំណត់ត្រា​ចាស់ គឺ​កីឡាករ  Murice Greene ដែល​សម្រេចបាន​ដល់​ទៅ​ពីរលើក​ក្នុង​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០១ ។​
 
Christian Coleman ដែលជា​ម្ចាស់​មេដាយប្រាក់​ពិភពលោក​លើ​ចម្ងាយ​១០០​ម៉ែត្រ ក៏​នឹង​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍ 2018 World Indoor Championships ដែល​រៀបចំ​ដោយ​សហព័ន្ធ​អត្តពលកម្ម​អន្តរជាតិ (IAAF) នៅ​ទីក្រុង Birmingham ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៤ ខែ​មិនា ផងដែរ​៕ ​

Tag:
 អត្តពលកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com