ថ្ងៃទី ២០ ខែមករាឆ្នាំ ២០១៨ ភ្នំពេញ - ដោយមានប្រវត្តិ១៤៧ឆ្នាំ, Simmons ត្រូវបានគេចាត់ទុកយ៉ាងខ្ពង់ខ្ពស់ថាជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងការផលិតពូក។ដោយមានភាពល្បីល្បាញខាងការច្នៃប្រឌិតបច្ចេកវិជ្ជា គុណភាពនៃការផ្គត់ផ្គង់និងដំណេកដែលគ្មានការរំខានម្រាប់អតិថិជន Simmons បានបើកប្រាកាសបើកសម្ពោធដំណើរការផលិតផល B-line ដែលជាស៊េរីដំណេកគ្មានការរំខាន (BeautySleep® Series) ទៅដល់អតិថិជនមានប្រាក់ចំណូលមធ្យម ដែលកំពុងកើនឡើង។
លោក Aloysius Chew អ្នកចាត់ការទូទៅនៃក្រុមហ៊ុនស៊ីមម៉ុន (SEA) Pte Ltd បាន មាន ប្រសាសន៍ថា«Simmons ទទួលស្គាល់កំណើនសេដ្ឋកិច្ចថេរនិងកំណើន ទីផ្សារអចលនទ្រព្យ នៅកម្ពុជានាពេលថ្មីៗនេះ។ ទស្សនវិស័យរបស់អភិវឌ្ឍន៍អាស៊ីអាស៊ីអាគ្នេយ៍(ADB) ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច ៧,១% សម្រាប់ឆ្នាំ ២០១៧ និងឆ្នាំ២០១៨ស្របតាមការអនុវត្តយ៉ាងរឹងមាំនៅទូទាំងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីនិងការ រើបឡើងវិញនូវសេដ្ឋកិច្ចឧស្សាហកម្មសំខាន់ៗ។
ជាមួយការកើនឡើងប្រាក់ចំណូលសម្រាប់ គ្រួសារដែលមានចំណូលមធ្យមពួកគាត់អាចប្រាថ្នាចង់បានជីវភាពល្អប្រសើរនិងការប្រើ ប្រា ស់ទំនិញដែលមានគុណភាពល្អ។ ដូច្នេះប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេ សរីកចម្រើនរបស់យើងនៅក្នុងផែនការរបស់ Simmonsដើម្បីសម្រេចបាននូវភាពលេចធ្លោក្នុង តំបន់ព្រោះវាមានសក្តានុពលដ៏អស្ចារ្យ »។
ស្ថិរភាពនៅក្នុងប្រទេសកម្ពុជាបានញ៉ាំងឱ្យមានការអភិវឌ្ឍ។ ពីមួយថ្ងៃទៅមួយថ្ងៃជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាបានល្អប្រសើរឡើងហេតុដូច្នេះមនុស្សកាន់តែច្រើនកំពុងផ្តោតលើរបៀបរស់នៅនិងការគេងដែលមានសុខភាពល្អដូចជាការធានាថាអ្នកគេងជាមធ្យម ៨ ម៉ោងក្នុងមួយថ្ងៃ។ ដំណេកល្អនិងស្រួល មានសារៈសំខាន់សម្រាប់សុខភាព។ សមត្ថភាពដើម្បីធ្វើជាម្ចាស់ពូកល្អនិងទំនើបកំពុងរង់ចាំប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលមធ្យម។
Simmonsដែលមានន័យស្រដៀងនឹងផលិតផលល្អ ៗ នៅលើគ្រែ បានត្រូវគេ ប្រទះ ឃើញនៅលើពិភពលោកជាមួយឈ្មោះ Beatyrest Mattreses ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះវាបានចាប់ផ្តើមគ្របដណ្តប់ពាសពេញពិភពលោកជាមួយពូក BeautySleep ហើយយើងមានបំណងនាំពូកសុខភាពបែបនេះទៅដល់ផ្ទះកាន់តែច្រើនបន្ថែមទៀត។
ពូកដែលអាចរកបានលើទីផ្សារ មានបួនម៉ូដែលគឺ:
•BeautySleep® Classic ជាពូកបែបបុរាណនិង រឹង
•BeautySleep®Excellence ជាពូកប្រណីត រឹងល្មម
•BeautySleep®Supreme ជាពូកប្រភេទទន់
•BeautySleep® Perfection ជាប្រភេទទន់ល្មើយ
ពួកនីមួយៗត្រូវបានផលិតឡើងជាមួយ ប្លុកហ្វូម(Block Foam)ដែលមានន័យ ថាពូកមិនត្រឡប់ទេដូច្នេះវាកាន់តែងាយស្រួលថែទាំ។ ម៉ូដែលទាំងអស់នៅក្នុងស៊េរីBeautySleep®ឆ្លុះបញ្ចាំងពី Simmons® Original Pocketed Coil®ដែលជាសញ្ញាសម្គាល់របស់ Simmons តាំងពីឆ្នាំ ១៩២៥ ។វានៅតែបន្តជាមួយនឹងស្តង់ដារមាស ក្នុងការផ្តល់ជូននូវដំណេកគ្មានការរំខានដូចគ្នាទៅនឹងការដាក់ស្លាកសញ្ញាកុំរំខាន(Do-Not-Disturb)។ វាផ្តល់ភាពងាយស្រួល មិនរំខានដល់ដៃគូ ពេលប្រែខ្លួន ឬផ្លាស់ប្តូរចលនា។
ពូកស៊េរី BeautySleep® Series នឹងបើកសម្ពោធលក់នៅជាន់ទី១នាំ Simmons Gallery សាខាសែនសុខនៅថ្ងៃទី ២០ ខែមករាឆ្នាំ ២០១៨។ Simmons និង RS Residence ដែលទទួលបានការទុកចិត្តជាអ្នកចែកចាយនៅក្នុងប្រទេសកម្ពូជាតាំងពីឆ្នាំ២០១២នោះ នឹងអញ្ជើញភ្ញៀវកិត្តិយសសំខាន់ៗជាង១០០រូបនិងអ្នកសារពត៌មាន ចូលរួមក្នុងកម្មវិធីសម្ពោធពីម៉ោង៩ដល់១១ព្រឹក។ លោក ជា មុនី អគ្គនាយក RS Residence និង លោក Aloysius Chew អ្នកចាត់ការទូទៅនៃក្រុមហ៊ុនស៊ីមម៉ុន (SEA) Pte Ltd នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ពិធីបើកសម្ពោធនោះ។
ដើម្បីអបអរសាទរ ពិធីបើកសម្ពោធពូក BeautySleep®ទាំងអស់នឹងត្រូវបានលក់ បញ្ចុះតម្លៃ ២០ភាគរយ ពីតម្លៃដើម។
* ស៊េរីBeautySleep®គឺជា BeautySleep ដែលត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្នពី Simmons ដើម្បីឆ្លើយតបទៅនឹងប្រជាជនកម្ពុជា។ វាជារបៀបរស់នៅថ្មីជាមួយ ម៉ាកផលិតផលរបស់អាមេរិកក្នុងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា
*Simmonsនៅក្នុងវិស័យបដិសណ្ឋារកិច្ចគឺជាយីហោដែលទទួលបានជោគជ័យបំផុតមួយដែលត្រូវបានទទួលស្គាល់និងទទួលយកបានយ៉ាងទូលំទូលាយដោយសណ្ឋាគារអន្តរជាតិ លំដាប់ផ្កាយ៥នៅទូទាំងពិភពលោក។ ស៊ីមម៉ុនជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនូវពូកគុណភាពខ្ពស់ទៅដល់ ក្រុមសណ្ឋាគារ Four Seasons,ក្រុម សណ្ឋាគារ Shangri-La Group, Rosewood Group និង The Peninsula Group ហើយក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំដល់បណ្តាញសណ្ឋាគារអន្តរជាតិដូចជា Starwood, Marriott, Hilton, Hyatt និង Resorts World ជាដើម។ បច្ចុប្បន្នសម្រាប់វិស័យបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជាយើងក៏ផ្តល់ជូនដល់ ស៊េរីសណ្ឋាគារស៊ីមម៉ុនដើម្បីលើកកម្ពស់បទពិសោធនៃការគេងនិងដើម្បីបង្កើននូវការផ្តល់ជូនពិសេសនៃសណ្ឋាគារ។ សណ្ឋាគារបែបនេះគឺសណ្ឋាគារ Rosewood Phnom Penh និងសណ្ឋាគារ Intercontinental ៕
អំពី SIMMONS
ក្រុមហ៊ុន Simmons Bedding Company ដែលមានមូលដ្ឋាននៅ Atlanta គឺជាក្រុមហ៊ុន ផលិតពូកធំបំផុតនិងចំណាស់ជាងគេបំផុតនៅលើពិភពលោកដែលមានប្រវត្តិនិងអាយុកាលជាង១៤៧ ឆ្នាំ។ ជាអ្នកបង្កើត Beautyrest®, Beautyrest Black®និងBackCare®នោះ Simmons ក៏ជាដៃគូផ្នែកបដិសណ្ឋារកិច្ចក្នុងចំណោមសណ្ឋាគារលំដាប់ថ្នាក់ពិភពលោកដូចជា Marina Bay Sands, Westin Hotels,ក្រុមសណ្ឋាគារ Starwood Group of Hotels, Resorts World Sentosa, Rosewood Hotel Group, Peninsula Hotel Group, ក្រុមសណ្ឋាគារ Shangri-la, សណ្ឋាគារ Inter Continental,សណ្ឋាគារ ភ្នំពេញនិងសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ។
Simmons បានប្តេជ្ញាចិត្តក្នុងការបង្កើតពូកលំដាប់ខ្ពស់ដើម្បីលើកកម្ពស់ការគេងដែលមានគុណភាពខ្ពស់។ក្រុមហ៊ុនក៏មានការប្តេជ្ញាចិត្តផងដែរក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍និងការច្នៃប្រឌិតក្នុងការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីអភិវឌ្ឍគ្រែឱ្យកាន់តែប្រសើរឡើងសម្រាប់ការគេងលក់ស្រួល។ នៅតំបន់អាស៊ី អាជ្ញាប័ណ្ណផលិត, ចែកចាយនិងទីផ្សារ Simmons ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Simmons Japan Co. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់ក្រុមហ៊ុន Nifco Group ដែលជាក្រុមហ៊ុន ប្លាស្ទិកចុះបញ្ជីដែលមានទីស្នាក់ការនៅប្រទេសជប៉ុន ដែលមានជំនួញចម្រុះងពីកាសែតJapan Times។
Simmons (អាស៊ីអាគ្នេយ៍) Pte Ltd ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ត្រូវរាយការណ៍ទៅ Simmons Japanនិងជាការិយាល័យកណ្តាល ២៣ប្រទេសនៅក្នុងទ្វីបអាស៊ី។ក្រុមហ៊ុនSimmons (SEA)មានបំណងក្លាយជាក្រុមហ៊ុនពូកឈានមុខគេដែលមានឥទ្ធិពលក្នុងតំបន់។ ស៊ីមម៉ុន (SEA) មានហាងនៅក្នុងប្រទេសជាងដប់នៅក្នុងតំបន់អាស៊ាន៖ ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ ប្រ៊ុយណេ វៀតណាមភូមានិងកម្ពុជា។
អំពី RS Residene
RS Resideneជាអ្នកចែកចាយផ្តាច់មុខសំរាប់ពូក Simmons នៅក្នុងប្រទេសកម្ពុជា។ RS Resideneគឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់ពូកដែលមានគុណភាពនិងផលិតផលបន្ទប់គេង។ក្រុមហ៊ុនផ្តោតលើការផ្គត់ផ្គង់ផលិតផលបន្ទប់គេងល្អ និងសុខភាព ដល់ប្រជាជនកម្ពុជាទាំងអស់។ លោក ជា មុនី អគ្គនាយកក្រុមហ៊ុន RS Residence មានចក្ខុវិស័យចង់ក្លាយបណ្តាញហាងលក់ផលិតផលបន្ទប់គេងឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនប្រកាន់នូវទស្សនវិស័យ ផ្តល់នូវផលិតផល សុខភាពល្អដល់អតិថិជនកម្ពុជាទាំងអស់ក្រោមពាក្យស្លោក " ស្រួលគេង គេងស្រួល៖Good Sleep Good Feeling" ។
Simmonsនិង RS Residence បានចែករំលែកថាមពលរួម និងចក្ខុវិស័យក្នុងការផ្តល់នូវដំណេកគុណភាពដល់ប្រជាជនកម្ពុជា។
Simmons (SEA) Pte Ltd
Michelle Anne Ng
Tel: +65 6290 9221
HP : +65 9674 8961
Kelvin Chin
Tel: +65 6290 9237
HP: +65 9699 9845
Ang Wei Jie
Tel: 6290 9222
HP: 9846 8516