ជាតិ
សេដ្ឋកិច្ច
កាហ្វេ​ប្រេន​មកពី​ថៃ​បង្កើន​ការវាយលុក​នៅ​ទីផ្សារ​កម្ពុជា​
21, Jan 2018 , 2:00 pm        
រូបភាព
​យីហោ​កាហ្វេ​ល្បីៗ​របស់​ថៃ កំពុង​ទាក់ទាញ​យ៉ាងខ្លាំង​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ នា​ឆ្នាំ​២០១៨​នេះ កាហ្វេ​ដ៏​ល្បី​មួយទៀត​ឈ្មោះ Inthanin នឹង​បើក​អាជីវកម្ម​នៅ​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ បន្ទាប់​ដៃគូ​រកស៊ី​កម្ពុជា​-​ថៃ បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ការទិញ​លក់​សិទ្ធិ​ប្រើ​យីហោ (Franchise)​។​

 
 
​តាម​ការផ្សាយ​របស់ Khmer Times លោកស្រី Jiranun Wongmongkol ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន RCG Group របស់​កម្ពុជា មានជំនឿថា កាហ្វេ​ដែល​កំពុង​ពេញនិយម​នៅ​ថៃ​នេះ នឹង​បន្ត​ជោគជ័យ​នៅលើ​ទីផ្សារ​កម្ពុជា​។ 



 
​លោក ភិន កុសល អ្នកគ្រប់គ្រង​ហាង​នំ​បុ័ង​កាហ្វេ Joma ផលិតផល​កាហ្វេ​នៅក្នុង​ទីផ្សារ​បច្ចុប្បន្ននេះ មិនមែនជា​រឿង​ងាយស្រួល​ក្នុងការ​រក្សា​លំនឹង​ទេ ព្រោះ​មាន​មនុស្ស​មួយចំនួន ក៏មាន​ឆ្អែតឆ្អន់​នូវ​អ្វីដែល​ពួកគេ​បាន​ភ្លក់​រសជាតិ​ដែរ ខណៈ​ដែលមាន​ផលិតផល​ថ្មី​ត្រូវបាន​គេ​នាំ​ចូលមក​។ 
 
«​ទោះយ៉ាងណា​វា​(​ម៉ាក​កាហ្វេ​)​នៅមាន​លទ្ធភាព​ក្នុងការ​ប្រកួតប្រជែង ជាពិសេស​បើ​ពួកគេ​មាន​គោលដៅ​ផ្សេងគ្នា ក្នុង​ទាក់ទាញ​ប្រជាប្រិយភាព​ពី​មហាជន​នោះ​»​។ នេះ​បើតាម​កាសែត​Khmer Times ដែល​បាន​ស្រង់​សម្តី​លោក ភិន កុសល​។​
 
 

Tag:
 កាហ្វេ ​សិទ្ធិ​ប្រើ​យីហោ​
© រក្សាសិទ្ធិដោយ thmeythmey.com