ជាតិ
សុខភាព
ក្រសួងសុខាភិបាល រើសមន្ត្រីចំនួន៧០០នាក់ សម្រាប់ការងារឆ្នាំ២០១៩ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
× ភ្នំពេញ៖ ក្រសួងសុខាភិបាល ត្រូវការមន្ត្រីក្របខណ្ឌរាជការ និងមន្ត្រីកិច្ចសន្យាថ្មីចំនួន ៧០០នាក់ ដើម្បីបម្រើការនៅទូទាំងប្រទេស នៅឆ្នាំ២០១៩។ ក្នុងនោះមន្ត្រីសុខាភិបាលថ្នាក់កណ្ដាល ត្រូវការចំនួន ៦៧នាក់ និងថ្នាក់រាជធានី ខេត្ត ត្រូវការចំនួន ៦៣៣នាក់។
ដោយមើលឃើញពីភាពខ្វះខាត និងតម្រូវការចាំបាច់របស់ក្រួងសុខាភិបាល ដែលត្រូវការមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាថ្មី។ ក្រសួងបានបង្ហាញនូវតារាងជំនាញ និងមន្ត្រីដែលត្រូវជ្រើសរើស ដើម្បីបម្រើការងារនៅឆ្នាំ២០១៩ខាងមុខ។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងត្រូវការមន្ត្រីក្របខណ្ឌរាជការ និងមន្ត្រីកិច្ចសន្យាថ្មី ចំនួន៧០០នាក់ ដើម្បីបម្រើការនៅទូទាំងប្រទេស នៅឆ្នាំ២០១៩។ ក្នុងនោះមន្ត្រីសុខាភិបាលថ្នាក់កណ្ដាលត្រូវការចំនួន ៦៧នាក់ និងថ្នាក់រាជធានី ខេត្ត ត្រូវការចំនួន ៦៣៣នាក់។
ការជ្រើសរើសនេះ គឺសំដៅធ្វើយ៉ាងណាឆ្លើយតប នឹងសេចក្ដីត្រូវការជាក់ស្ដែងជាអាទិភាពរបស់ក្រសួងសុខាភិបាល។ ជាក់ស្ដែងមន្ត្រីសុខាភិបាល ដែលត្រូវការច្រើនជាងគេគឺ ឆ្មមមធ្យមចំនួន ២០២នាក់ គិលានុបដ្ឋាយិការមធ្យមចំនួន ១៦៩នាក់ និងវេជ្ជបណ្ឌិតចំនួន ៦៤នាក់៕
Tag:
សុខាភិបាល
មន្ត្រីសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com