ជាតិ
អាជ្ញាធរ នឹង​ស្ដារ​ព្រែក​កំពង់​ភ្លុក​នៅ​ខែមីនា
22, Jan 2018 , 8:00 am        
រូបភាព
​សៀមរាប​៖ នៅក្នុង​ខែមីនា អាជ្ញាធរ​នឹង​រៀបចំ​ស្ដារ​ព្រែក​កំពង់​ភ្លុក​ដើម្បី​បង្ក​ភាពងាយស្រួល សម្រាប់​ចរាចរណ៍​នៅក្នុង​រដូវប្រាំង​របស់​កាណូត ឬ​ទូក ដែល​ដឹក​ភ្ញៀវទេសចរ ទៅ​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ​។

  

​ព្រែក​កំពង់​ភ្លុក នឹង​រៀបចំ​ស្ដារ​នៅ​អំឡុង​ខែ មីនា ឆ្នាំ​២០១៨​នេះ ដើម្បី​សម្រួល​ដល់​នាវាចរណ៍​របស់​កាណូត និង​ទូក​ដែល​ដឹក​ភ្ញៀវទេសចរ​ទៅ​តំបន់​នេះ ខណៈ​នៅ​រដូវប្រាំង ភូមិ​កំពង់​ភ្លុក​ដែលមាន​ភូមិសាស្ត្រ​ជាប់​បឹង​ទន្លេសាប បាន​គោក​រីង​ទឹក​នៅតាម​កន្លែង​មួយចំនួន​។ នេះ​បើតាម មេឃុំ​កំពង់​ភ្លុក លោក នឹង នី ដែល​លោក បានឱ្យដឹងថា ការស្ដារ​នេះ​មាន​ទំហំ​មាត់​ផ្ទៃ​ខាងលើ ៥០​ម៉ែត្រ ជម្រៅ​៣​ម៉ែត្រ និង​មាន​បណ្តោយ ៤​គីឡូម៉ែត្រ​។ តាម​មេឃុំ​ដដែល ការស្តារ​នេះ នឹង​សម្រួល​ដល់​ចរាចរណ៍ ក្នុង​ខែប្រាំង ដែល​ពិបាក​សម្រាប់​ទូក​ធំៗ ដែល​តែង​ដឹក​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ក្នុងភូមិ​កំពង់​ភ្លុក​។ 
​ភូមិ​កំពង់​ភ្លុក​មាន​កាណូត​ទូក សម្រាប់​ដឹក​ភ្ញៀវ​ចំនួន​ជាង ៦០០​គ្រឿង ដែល​ន​ចំនួន​នេះ មិន​រាប់បញ្ចូល​ទូក​អុំ​ខ្នាតតូច ដែល​អុំ​ទស្សនា ក្នុង​តំបន់​ព្រៃ​លិច​ទឹក​នោះទេ​៕





Tag:
 កំពង់​ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com