កីឡាជាតិ
ក្រសួងបង្ហាញការប្រកួតទាំងស្រុងនៃព្រឹត្តិការណ៍កីឡាជាតិលើកទី២ ខណៈកីឡា៨ប្រភេទចាប់ផ្តើមមុនគេ
× ក្រសួងអប់រំយុវជននិងកីឡារួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្រេចដាក់កីឡាចំនួន២៧ប្រភេទ ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២នៅឆ្នាំនេះ។ ក្នុងចំណោមកីឡាទាំងនេះមានតែ៨ប្រភេទនោះទេដែលប្រជែងគ្នានៅថ្ងៃបើកឆាក។
ការប្រកួតកីឡាជាតិលើកទី២នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ឧសភា ដល់ថ្ងៃទី៥ មិថុនា ឆ្នាំ២០១៨។ ឆ្នាំនេះមាន២៧ប្រភេទកីឡាចូលរួម ពោលគឺកើនឡើង១២ប្រភេទបើធៀបនឹងឆ្នាំ២០១៦ដែលមានត្រឹមតែ១៥ប្រភេទ។ ការប្រកួតដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះ គឺដើម្បីពង្រឹងសមត្ថភាពចៅក្រម អាជ្ញាកណ្តាល និងអត្តពលិកសម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បើយោងតាមកម្មវិធីប្រកួតទាំងស្រុងរបស់ក្រសួងអប់រំកាលពីថ្ងៃទី១៦ មករា កីឡា៨ប្រភេទរួមមានបាល់បោះបុរស, បាល់ទាត់បុរស, បាល់ទះបុរស និងនារី, ប៉េតង់, ចំបាប់, វ៉ូវីណាម តេក្វាន់ដូ ITF និងកីឡាសីដក់ត្រូវបើកយុទ្ធនាការប្រកួតដំបូងគេនាថ្ងៃទី២៦ មករា ដែលជាថ្ងៃបើកការប្រកួតនៃព្រឹត្តិការណ៍កីឡាជាតិលើកទី២។
កីឡាទាំង២៧នេះប្រភេទរួមមាន អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់សកល ប្រដាល់គុនខ្មែរ បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ វាយកូនបាល់ បាល់ទះ តេក្វាន់ដូ ITF តេក្វាន់ដូ WTF ប៉េតង់ ល្បុក្កតោ កាយសម្ព័ន្ធ យូដូ វ៉ូវីណាម ការ៉ាតេដូ សូរិនហ្ស៊ិកាំប៉ូ ទោចក្រយាន ទ្រីយ៉ាត្លុង បាញ់កាំភ្លើង បាល់ឱប បេស្បល សីដក់ និងសូហ្វតិន្នីស៕
Tag:
កីឡាជាតិលើកទី២
National Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com