ជាតិ
រថយន្ត
កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»​នឹង​នាំ​ពលរដ្ឋ​ខ្មែរ​ឡើង​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​
22, Jan 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​ជោគជ័យ​បេសកកម្ម​លើក​ទី​១​រួចមក កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ចាប់ផ្តើម បេសកកម្ម​លើក​ទី​២ ជា​បន្តទៀត នៅ​ថ្ងៃទី​២៩​ខែមករា ដល់​ថ្ងៃទី​១ ខែកុម្ភៈ​ឆ្នាំ​២០១៨ ឆាប់ៗ​ខាងមុខនេះ​។



​បើតាម លោក​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ នៃ​ក្រុមហ៊ុន Star Auto Cambodia បេសកកម្ម​លើក​ទី​២​នេះ ក្រុមការងារ​នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្តកំពង់ស្ពឺ ដោយ​ទៅ​ទស្សនា​សិប្បកម្ម​ស្ករត្នោត​ដែលជា​ផលិតផល​អត្តសញ្ញាណ​នៅក្នុង​ខេត្ត​នេះ និង​ជាពិសេស ក្រុមការងារ​នឹង​នាំ​ពលរដ្ឋ​ខ្មែរ​ឡើង​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា គឺ​ភ្នំ​ឱ​រ៉ា​ល់ ដែល​កម្ពស់​១,៨១៣​ម៉ែត្រ​។​



​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ និង​Fresh News ដើម្បី​ចូលរួម​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ តំបន់​ទេសចរណ៍​សក្តា​នុព​ល​ដែល​ត្រូវគេ​មើលរំលង និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។ គួរ​កត់សម្គាល់ថា បេសកកម្ម​លើក​ទី​១ នៃ​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដែល​បានរៀបចំ នៅក្នុង​អំឡុង​ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ បានទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ ដោយ​ក្រុមការងារ​បានរួម​ចំណែក​លើកកម្ពស់​តំបន់​ទេសចរណ៍​អូរ​សោម ស្ថិតនៅក្នុង​ខេត្តពោធិ៍សាត់ ឲ្យ​កាន់តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕


Tag:
 MercedesBenz
  StarAuto
 ​ ភ្នំ​ឱ​រ៉ា​ល់​
© រក្សាសិទ្ធិដោយ thmeythmey.com