ជាតិ
សេដ្ឋកិច្ច
ការនាំចេញកៅស៊ូ កើនឡើង ៣០ភាគរយនៅឆ្នាំ២០១៧
× ភ្នំពេញ៖ ការនាំចេញជ័រកៅស៊ូក្នុងឆ្នាំ២០១៧ សម្រេចបានចំនួន ១៨,៨ម៉ឺនតោន កើនឡើង ៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការនាំចេញជ័រកៅស៊ូចំនួន ១៨,៨ម៉ឺនតោននេះ មានតម្លៃសរុបប្រមាណ ៣០០លានដុល្លារអាមេរិក ដោយតម្លៃកៅស៊ូក្នុងឆ្នាំ២០១៧ គិតជាមធ្យម ១៥៨៦ដុល្លារក្នុងមួយតោន។ ថ្លៃកៅស៊ូបានកើនឡើងចំនួន ៣០៣ដុល្លារក្នុងមួយតោន បើធៀបនឹងឆ្នាំ២០១៦ ។ នេះបើតាមរបាយការណ៍ខាងលើ។
របាយការណ៍ដដែលនេះឲ្យដឹងថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូចំនួន ៤៣,៦ម៉ឺនហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ១៧ម៉ឺនហិកតា និងផ្ទៃដីថែទាំចំនួន ២៦,៦ម៉ឺនហិកតា៕
© រក្សាសិទ្ធិដោយ thmeythmey.com