ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្នក​ដែលមាន​គោលដៅ​ក្នុង​ជីវិត​ច្រើនតែរ​ស់ន​បានយូរ​
24, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​របស់ BBC News បាន​ឲ្យ​ដឹងថា អារម្មណ៍​នៃ​ការ​បង្កើតជា​គោលដៅ ឬ​គោលបំណង​ក្នុង​ជីវិត នឹង​ជួយ​ឲ្យ​អ្នកមាន​អាយុ​វែង​បាន​។ រឿងនេះ​កើតឡើង​ក្រោយពី​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ការ​ដែលមាន​គោលបំណង​ក្នុង​ជីវិត​មាន​ជាប់ទាក់ទង​នឹង​ការ​មាន​អាយុ​វែង ដោយ​មិន​គិតថា​អ្នកមាន​អាយុ​ប៉ុណ្ណា ឬ​ចូលនិវត្តន៍​ឡើយ​។ ប៉ុន្តែ​ការសិក្សា​នេះ​មាន​លក្ខណៈ​ខ្សោយ​បន្តិច ដូច្នេះ​មិនអាច​បង្ហាញ​ទំនាក់ទំនង​មួយ​ដែល​ល្អ​បំផុត​បានឡើយ​។



​ការសិក្សា​របស់​អាមេរិក​បាន​សួរ​ទៅលើ​មនុស្ស​អាយុ​ពី ២០ ទៅ​៧០​ឆ្នាំ​ប្រមាណ​ច្រើនជាង ៦០០០​នាក់ ថា​តើ​ពួក​កេ​ធ្លាប់មាន​អារម្មណ៍​ថា​មាន​គោលដៅ​ក្នុង​ជីវិត​ឬ​អត់​។ រឿងនេះ​ត្រូវបាន​វាយតម្លៃ​ដោយ​ការប្រើ​ប្រព័ន្ធ​ដាក់ពិន្ទុ​នៃ​ភាពខ្លាំង​ដែល​ពួកគាត់​មាន​អារម្មណ៍​ទៅលើ​ការនិយាយ​ដូចខាងក្រោម​នេះ​៖
•    អ្នកខ្លះ​គឺ​រស់នៅ​គ្មាន​គោលដៅ​ក្នុង​ជីវិត​នោះទេ ប៉ុន្តែ​ខ្ញុំ​មិនមែនជា​មនុស្ស​បែបនេះ​ឡើយ​
•    ខ្ញុំ​រស់នៅក្នុង​ជីវិត​បាន​មួយថ្ងៃ​ក្នុង​មួយពេល ហើយក៏​មិនបាន​គិត​អ្វី​នៅ​ថ្ងៃ​អ​នា​គត់​ដែរ​
•    ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​តើ​ខ្ញុំ​បានធ្វើ​អ្វីៗ​បាន​អស់ហើយ​ឬ​នៅក្នុង​ជីវិត​មួយ​នេះ​។

​ពួកគេ​ក៏ត្រូវ​បាន​គេ​សួរ​អំពី​ទំនាក់ទំនង​ក្នុងសង្គម​រស់នៅ​ជាមួយ​អ្នកដទៃ​ផងដែរ​។ អត្រា​នៃ​ការស្លាប់​ត្រូវបាន​កត់ត្រា​សម្រាប់​រយៈ​ពេល ១៤​ឆ្នាំក្រោយ​។ ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​បាន​ស្លាប់​គឺមាន​ពិន្ទុ​ទាប​ចំពោះ​គោលដៅ​ក្នុង​ជីវិត ហើយ​ក៏មាន​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​អ្នកដទៃ​ដែរ​។ ការសិក្សា​នេះ​គ្រាន់តែ​វាយតម្លៃ​ទៅលើ​គោលដៅ​ក្នុង​ជីវិត​តាមរយៈ​ការប្រើប្រាស់​បី​សំណួរ​ប៉ុណ្ណោះ​។ ការសិក្សា​ប្រភេទ​ណេះ​គ្រាន់តែ​អាច​បង្ហាញ​ទំនាក់ទំនង​រវាង​ការ​មាន​គោលដៅ​ក្នុង​ជីវិត និង​អត្រា​នៃ​ការស្លាប់​ដែល​ល្អ​បំផុត​។ តែ​វា​មិនបាន​ប្រាប់​នូវ​កត្តា​ផ្សេងៗ​ទៀត​ដែល​ចូលរួម​ឡើយ​ដូចជា សកម្មភាព​រាងកាយ របប​អាហារ ការជក់បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​មាន​ជំងឺ​ជាដើម​។

​ថ្វីបើ​ការសិក្សា​នេះ​មិនសូវមាន​អំណះអំណាង​ច្រើន​ដើម្បី​បញ្ជាក់ថា ការរស់នៅ​មាន​គោលដៅ​ធ្វើ​ឲ្យ​មាន​អាយុ​វែង​ក៏ដោយ តែ​អារម្មណ៍​ជា​ញឹកញាប់​មួយ​នេះ​បាន​បញ្ជាក់ថា នឹង​ជម្រុញ​ឲ្យ​មាន​ភាព​រីកចម្រើន​ក្នុង​ជីវិត​បន្ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com