ជាតិ
ផ្ញើ​អត្ថបទ​របស់​អ្នក​មកកាន់​ថ្មីៗ​
25, Jan 2018 , 8:39 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: ថ្មីៗ
​ចង់​បញ្ចេញ​គំនិត ឬ​ទស្សនៈ​លោកអ្នក​តាមរយៈ​អត្ថបទ និង​ផ្សាយ​ជា​សាធារណៈ​មែន​ទេ​?  សារព័ត៌មាន​ថ្មីៗ​នៅពេលនេះ សម្រេច​បើកទទួល​អត្ថបទ​វិភាគ ឬ​វិចារណកថា​ពី​ប្រិយមិត្ត​អ្នកអាន​ពាក់ព័ន្ធ​បញ្ហាសង្គម បរិស្ថាន អប់រំ នយោបាយ សេដ្ឋកិច្ច សន្តិសុខក្នុងស្រុក ក៏ដូចជាបញ្ហាក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ទំនាក់ទំនង​ការទូត​ផងដែរ​។​



​ចំណែក ប្រិយមិត្ត​ដែល​មានបំណង​ផ្សព្វផ្សាយ​អត្ថបទ​សំណេររបស់ខ្លួន​ពាក់ព័ន្ធ​បញ្ហា​ខាងលើ ក៏​អាច​ផ្ញើ​អត្ថបទ​នោះមក​កាន់​សារព័ត៌មាន​ថ្មីៗ​បានដែរ​។​

​អ្នក​ដែល​ចង់​ចុះផ្សាយ​អត្ថបទ​របស់ខ្លួន​សូម​បំពេញ​លក្ខខណ្ឌ​មួយចំនួន​ខាងក្រោម​៖
 
​លក្ខខណ្ឌ​៖
-​អត្ថបទ​ត្រូវជា​ភាសា​ខ្មែរ​ដែល​ទាក់ទង​បញ្ហាសង្គម បរិស្ថាន នយោបាយ សន្តិសុខ ការទូត និង​សេដ្ឋកិច្ច​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក
-​ជា​ប្រភេទ​អត្ថបទ​វិភាគ ឬ​អត្ថបទ​វិចារណកថា​ស៊ីជម្រៅ, ច្បាស់លាស់​ និងមានទឡ្ហីករណ៍ច្បាស់លាស់។
-​អត្ថបទ​នីមួយៗ​មិនត្រូវ​លើសពី​ពីរ​ទំព័រ​ទេ
-​ប្រើប្រាស់ Font Khmer Battambang និង​មាន​ទំហំ ១២
- ដាក់ឈ្មោះ​ផ្លូវការ និង​តួនាទី របស់​ស្មេរ​។​

​បើសិនជា​លោកអ្នក​ចាប់អារម្មណ៍ សូម​ផ្ញើ​អត្ថបទ​របស់​អ្នក​មកកាន់​អ៊ី​ម៉ែ​ល​ខាងក្រោម​នេះ​៖  [email protected] 

​កំណត់ចំណាំ​៖ សារព័ត៌មាន​ថ្មីៗ នឹង​ទាក់ទង​ទៅកាន់​អ្នកសរសេរ​ក្នុង​រយៈពេល​បួន​ថ្ងៃ បើសិនជា​យើងខ្ញុំ​ចាប់អារម្មណ៍​ចង់​ចុះផ្សាយ​អត្ថបទ​នោះ​។ ក្នុងករណី​ដែល​លោកអ្នក​មិន​ទទួលបាន​ការទាក់ទង​ពី​ខាងយើង​ខ្ញុំ​ទេ លោកអ្នក​អាច​ផ្ញើ​អត្ថបទ​នោះ​ទៅកាន់​សារព័ត៌មាន​ផ្សេងទៀត​បាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com