ពីនេះ ពីនោះ
ជ័រ​ល្ហុងខ្វង​ផ្សំ​ជាមួយ​ផ្លែ​ដទៃទៀត​សម្រាប់​ធ្វើជា​ថ្នាំព្រូន និង​ថ្នាំ​កមរមាស់​
25, Jan 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ល្ហុងខ្វង​ជា​ចុ​ល្ល​ព្រឹក្ស ដែលមាន​ដើមកំណើត​ពី​ទ្វីបអាមេរិក គេ​ដាំ​នៅក្នុង​ប្រទេស​ក្តៅ​នៃ​ប្រទេស​សកលលោក​។ គ្រូឱសថបុរាណ យក​ជ័រ​ល្ហុងខ្វង ទៅ​លាប​នឹង​ដំបៅ​ដើម្បី​ឱ្យបាន​ជាសះស្បើយ ហើយ​ម្យ៉ាងវិញទៀត ច្រើនតែ​យក​ជ័រ​របស់​វា​ផ្សំ​ជាមួយ​ដើម​ដទៃទៀត ធ្វើជា​ថ្នាំព្រូន និង​ថ្នាំ​កមរមាស់ ជាដើម​។



​ប្រេង​នៃ​គ្រាប់​ជា​ថ្នាំ​បញ្ចុះ ហើយ​ប្រេង​របស់​វា ក៏​អាច​ធ្វើជា​សាប៊ូ លាង​ម៉ាស៊ីន​ផងដែរ​។  ប្រេង​ជ័រ​ល្ហុងខ្វង អាច​នឹង​បណ្តាលឱ្យ​គ្រោះថ្នាក់​ដោយ​រលូត​កូន នៅពេលដែល​នារី​មានគភ៌​ផឹក និង​យកមក​បំពោក​លើ​ពោះ​។ គេ​បុក​ស្លឹក​របស់​វា​បំពោក​លើ​សន្លាក់ឆ្អឹង​។​

​នៅ​ឥណ្ឌូចិន ច្រើន​តែងមាន​ដាំ ពីព្រោះ​ដើម​នេះ មាន​ដុះ​ឆាប់រហ័ស​ណាស់​។ នៅ​ស្រុក​ខ្លះ​គេ​ដាំ​ដើម្បី​លើដី​វាល​ដែល​ពុំមាន​ព្រៃឈើ  ដើម្បី​ការពារ​កុំឱ្យ​ហូរ​ច្រោះ​៕

​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម «​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​»​។ 


Tag:
 ល្ហុងខ្វង​
  ព្រូន​
  កមរមាស់
© រក្សាសិទ្ធិដោយ thmeythmey.com