អត្ថបទពាណិជ្ជកម្ម
ក្រុម Hurricane A លើក​ពាន Tiger street Football Festival 2018 ប្រចាំ​មណ្ឌល​ព្រះសីហនុ​
25, Jan 2018 , 9:21 am        
រូបភាព
​ការប្រកួត​បាល់ទាត់​ហ្វូ​ត​សាល​នៃ​ក្របខ័ណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ព្រះសីហនុ បាន​រកឃើញ​ម្ចាស់​ជើងឯក​ឆ្នាំ​នេះហើយ ដោយបាន​ទៅលើ​ក្រុម Hurricane A ក្រោយពី​យកឈ្នះ​លើ​ក្រុម ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ក្នុង​លទ្ធផល ១-០​។​

​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​២​ថ្ងៃ​ពេញ​នៅ​មណ្ឌល​ព្រះសីហនុ​ដោយមាន​ក្រុម​ចូលរួម​ដល់​ទៅ​៥៤​ក្រុម​។ ដោយឡែក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាន់តែ​ស្វិតស្វាញ​ថែមទៀត ដោយ​ក្រុម​ខ្លាំង ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ត្រូវការពារ​តំណែង​ជើងឯក​របស់ខ្លួន តតាំង​ជាមួយ​ក្រុម Hurricane A ។​

​មុន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម Hurricane A បាន​យកឈ្នះ​លើ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ B ក្នុង​លទ្ធផល ៧-៣​។ ចំណែកឯ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A បាន​យកឈ្នះ​លើ​ក្រុម sihanoukville ស្វិតស្វាញ ដោយ​ត្រូវ​ដក​គ្នា​ដល់​ទៅ​២​នាក់ ទើប​អាច​យកឈ្នះ​បាន​។ ខណៈដែល​ក្រុម Nazaro Sport Club ក៏បាន​យកឈ្នះ​លើ​ក្រុម ស្នងការដ្ឋាន​ខេត្តកំពត​A ក្នុង​លទ្ធផល ៣ - ១ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ហើយ​ក្រុម Nazaro Sport Club បន្ត​យកឈ្នះ​ក្រុម យុវជន​កំពង់ផែ A ទើប​អាច​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។​



​សម្រាប់​រង្វាន់​ក្រុម​ជើងឯក​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​គឺ Hurricane A ទទួលបាន​ប្រាក់រង្វាន់​១ ៥០០​ដុល្លារ​​ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ប្រាក់រង្វាន់​១ ០០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម Nazora Sport Club ប្រាក់រង្វាន់​៥០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅលើ យុវជន​កំពង់ផែ A ប្រាក់រង្វាន់ ២០០​ដុល្លារ​។​
      
ដោយឡែក ក្រុម​ចំណាត់ថ្នាក់​លេខ​៥ គឺ​ក្រុម Sihanoukville និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៦ គឺ​ក្រុមយុវជន​កំពង់ផែ B ក៏មាន​សិទ្ធិ​ចូល​ប្រកួត​ថ្នាក់ជាតិ​នៅ​រាជធានី​ភ្នំពេញ ដូច​ក្រុម​លេខ​១​ដល់​លេខ​៤​ដែរ​។



​គួររម្លឹកថា Tiger Street Football Festival មិន​ដូច​បាល់ទាត់​ធម្មតា ហ្វូ​ត​សាល និង​បាល់ទាត់​ប្រភេទ​ផ្សេងទៀត​ទេ គឺជា​ការប្រកួត​បាល់ទាត់​នៅលើ​ទីលាន​រាង​ទ្រវែង​ទំហំ​២៥​ម​x១៤.៥​ម​ដែលជា​កន្លែង​ប្រមូលផ្តុំ​សកម្មភាព​ប្រកួត​ឥតឈប់ឈរ​។ ហើយ​ជាការ ប្រកួត​ដែលមាន​កីឡាករ​មិន​លើសពី​៥​នាក់​នៅលើ​ទីលាន មាន​សកម្មភាព​ប្រកួត​យ៉ាង​ស្វិតស្វាញ ឥតឈប់ឈរ​នឹងធ្វើ​ឲ្យ​ទស្សនិកជន​រំភើប​រីករាយ​ទស្សនាការ​ប្រកួត​។ ការប្រកួត​មាន​រយៈពេល​សរុប​១២​នាទី ដែល​បែង​ចែកជា​ពីរ​វគ្គ​មាន​រយៈពេល​៦​នាទី​ពីរដង ហើយ​មានការ​សម្រាក​២​នាទី​នៅ​ចន្លោះ​វគ្គ​(៦​នាទី​)​ទាំងពីរ​។​សម្រាប់​ការប្រកួត​ចាប់ពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ (​បួន​ក្រុម​ចុងក្រោយ​) ការប្រកួត​នីមួយៗ​មាន​រយៈពេល ១០​នាទី​ពីរ​វគ្គ និង​មាន​រយៈពេល​សម្រាក​ចន្លោះ​វគ្គ​ចំនួន ៤​នាទី​។​





​ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2018  នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​គឺ​៖ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨  នៅ​ដី​ឡូ ឧកញ៉ា​ឈួន គឹម​សាន្ត​ទី​រួម​ខេត្តកំពង់ស្ពឺ​។

ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តកំពង់ស្ពឺ​ឲ្យ​បាន​ច្រើន​កុះករ​។​
​ចំពោះ​សកម្មភាព​ផ្សេងៗ​នៃ​ព្រឹត្តិការណ៍ Tiger street Football Festival 2018   នៅ​ខេត្ត​ព្រះសីហនុ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
#TSFF2018

​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com