ពីនេះ ពីនោះ
រដូវ​ត្រី​ប្រហុកៈ ការ​កាត់​ក្បាល​ត្រី​ដោយ​ដៃ ជាន់​លាង​សម្អាត​ដោយ​ជើង គឺ​បាន​ស្អាត​ល្អ​ជាង​ការប្រើ​ម៉ាស៊ីន​វាយ​
25, Jan 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
រូបភាព​ទាំងពីរ​នេះ បង្ហាញ​ពី​សកម្មភាព​របស់​អ្នកធ្វើ​ត្រី​ប្រហុក​កំពុង​សម្អាត​ស្រកា និង​ខ្លាញ់​ចេញពី​ត្រី មុននឹង​យកទៅ​ប្រឡាក់​អំបិល​ផ្អាប់​ធ្វើ​ប្រហុក​។ រូបភាព​ខាងលើ គឺ​បុរស​បីនាក់​កំពុង​ជាន់​ជម្រុះ​ស្រកា និង​ខ្លាញ់ត្រី ដែល​ពួកគាត់​បាន​កាត់​ក្បាល​រួច​ដោយ​ដៃ​ម្តង​មួយៗ រួច​លាង​សម្អាត​នៅតាម​ដង​ទន្លេសាប​។ ចំណែក​រូបភាព​ខាងក្រោម គឺ​បង្ហាញ​ពីស​កម្ម​ភាពបុរស​ម្នាក់​ទៀត​កំពុង​សម្អាត​ស្រកា ខ្លាញ់ និង​លាង​សម្អាត​ត្រី ដោយ​ប្រើ​ម៉ាស៊ីន​ទូក​តូចៗ​។ លោក រស់ សាន មកពី​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ការ​កាត់​ក្បាល​ត្រី​ដោយ​ដៃ រួច​ជាន់​ជម្រះ​ស្រកា និង​ខ្លាញ់​ដោយ​ជើង វា​បាន​ស្អាត​ល្អ តែ​ត្រូវ​ចំណាយ​កម្លាំង​មនុស្ស និង​ស៊ីពេល​យូរ​ជាង​ការប្រើ​ម៉ាស៊ីន​វាយ​លាង​សម្អាត​។



ពពួក​ត្រី​រៀល ធ្វើចរាចរ​ផ្លាស់​ទី​ជាប្រចាំ​ឆ្នាំ ចេញពី​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប ចាប់ពី​ខែតុលា ដល់​ខែកុម្ភៈ ឆ្ពោះទៅ​ខ្សែទឹក​ខាងលើ​នៃ​ទន្លេមេគង្គ ល្បាក់ខោន​។ ត្រី​ប្រភេទ​ទាំងនេះ ត្រូវបាន​គេ​ចាត់ទុកថា មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជា​ជាន​រស់នៅក្នុង​តំបន់​។ ការបំពុល​បរិស្ថាន ការបាត់បង់ និង​ការប្រែប្រួល​ទីជម្រក ដោយសារ​ការទន្ទ្រាន ការដុត​បំផ្លាញ​ព្រៃ​លិច​ទឹក​យក​ដី​ធ្វើជា​កម្ម​សិទ្ធ ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​នៅ​រដូវ​ទឹកសម្រក ក្នុង​បឹង​ទន្លេសាប និង​ការសាងសង់​ទំ​បន់​វារិ​អគ្គិសនី ដែលជា​ផល​រំខាន​ដល់​វដ្ត​នៃ​រដូវប្រាំង​/​រដូវវស្សា នៃ​របប​ទឹក​ដែល​ចូលទៅ​បំពេញ​ផ្ទៃ​បឹង​ទន្លេសាប សុទ្ធតែជា​បញ្ហា​អវិជ្ជមាន ដែល​នឹង​ប៉ះពាល់​ដល់​ជីវិត​មច្ឆជាតិ​ជាខ្លាំង​។

(​អត្ថបទ និង​រូបភាព​ដោយ Chhut Chheana / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com